បេសកម្មចុះត្រួតពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជន នៅតំបន់កោះ ឆ្នេរ និងរមនីយដ្ឋាននានាក្នុងខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
16

កោះកុង៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្តចូលរួមជាមួយប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចុះមកពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួននៅខេត្តកោះកុង ដែលបានចុះកិច្ចសន្យាជួលកោះ ឆ្នេរ និងរមនីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរបេសកកម្មនៅខេត្តកោះកុង គណៈប្រតិភូបានចុះទៅពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ឡាញ នៅតំបន់កោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ តាមរយៈការពិនិត្យគម្រោងទាំងនេះ ប្រធានគណៈប្រតិភូបានសំណូមពរមករដ្ឋបាលខេត្តបន្តកិច្ចសហការ និងសម្របសម្រួលគម្រោងទាំងនេះអោយអនុវត្តបានល្អប្រសើតាមផែនការវិនិយោគ និងខិតខំបង្កលក្ខណៈងាយស្រួល ជំរុញការវិនិយោគនៅក្នុងខេត្តឲ្យបានល្អប្រសើរ៕

ចែករំលែក

បញ្ចេញយោបល់