សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលស្តីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
4

សៀមរាប៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានសហការជាមួយក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍នេះ ដើម្បីឱ្យមានជនបង្គោលសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

នាឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើថា បន្ទាប់ពីសិក្ខាសាលានេះ លោក សង្ឃឹមយ៉ាងមុតមាំថាលោក លោកស្រីដែលជាជនបង្គោលទាំងអស់នឹងយកពិសោធន៍ទាំងនេះទៅអនុវត្ត និងបម្រើសេវាទេសចរណ៍ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍។ លោក បានបញ្ជាក់ថា ទោះបីជាប្រទេសយើងមានការឆ្លងជំងឺកូវីដ១៩ក្តី តែជំងឺនេះ គឺជាការនាំចូល ហើយក៏មិនទាន់មានករណីស្លាប់ផងដែរ។

បន្ទាប់ពីសិក្ខាសាលានេះ លោក លោកស្រីដែលជាសិក្ខាកាមក្នុងថ្ងៃនេះ អាចយកចំណេះជំនាញទាំងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមការណែនាំ និងនីតិវិធីដែលបានបង្ហាញនាថ្ងៃនេះ៕

ចែករំលែក

បញ្ចេញយោបល់