រដ្ឋបាលខេត្តសៀមរាប ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសគម្រប់ខួប ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
12

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសគម្រប់ខួប ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ។

ក្នុងសារលិខិតបានសរសេរថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាង ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង ឱកាសគម្រប់ខួប ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

ក្នុងសារលិខិតបានសរសេរទៀតថា ឆ្លៀតក្នុងឱកាសដ៏នក្ខត្តប្ញក្សវិសេសវិសាលប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតា ថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុ ណ្យ បារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ប្ញទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ សូមព្រះអង្គ តាម ជួយ ថែរក្សាប្រោះព្រំសព្វសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេ ច អគ្គ មហា សេនាបតីតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃ ថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក

បញ្ចេញយោបល់