លោកស្រី ម៉ាន ចិន្ដា ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរឥស្លាម និងឧបត្ថម្ភគោសម្រាប់យកសាច់ចែកជូនប្រជាពលរដ្ឋ

ថ្ងៃអាទិត្យ ទី ២ សីហា ២០២០​
9

កំពង់ឆ្នាំង៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ លោកស្រី​ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ និងក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរឥស្លាម និងឧបត្ថម្ភគោសម្រាប់យកសាច់ចែកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា គោដែលលោកស្រីបានឧបត្ថម្ភ សរុបមានចំនួន ១៦ ក្បាល ក្នុងនោះសម្រាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ចំនួន ៥ក្បាល, ក្រុងកំពង់ឆ្នាំង ចំនួន ៣ក្បាល និងស្រុកកំពង់ត្រឡាច ចំនួន ៨ក្បាល ៕

ចែករំលែក

បញ្ចេញយោបល់