អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអំពីរបៀបរបបការរៀបចំរបាយការណ៍វឌ្ឍនភាព

ថ្ងៃសៅរ៍ ទី ១ សីហា ២០២០​
10

កំពង់ឆ្នាំង: នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក​ អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាង​លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំណែនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអំពីរបៀបរបបការរៀបចំរបាយការណ៍វឌ្ឍនភាពដើម្បីត្រៀមលក្ខណ:ទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរបំពេញទស្សនកិច្ចសិក្សារបស់គណ:កម្មាធិការទី៩នៃរដ្ឋសភា ដែលនឹងមកបំពេញទស្សនកិច្ចសិក្សានៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នាពេលខាងមុខនេះ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.កខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរផែនការខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរសង្គមកិច្ច នីតិសម្បទា និងអតីតយុទ្ធជនខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សាខាកាំកុងត្រូលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោក​ អម សុភា បានមានប្រសាសន៍ថា ការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពដែលរួមមានលទ្ធផលសកម្មភាពការងារ បញ្ហាប្រឈមទៅនឹងការអនុវត្តច្បាប់ សំណើ និងសំណូមពរផ្សេងៗ ធ្វើយ៉ាងណាឲ្យមានភាពស៊ីសង្វាក់គ្នានឹងស្ថានភាពបច្ចុប្បន្ន៕

ចែករំលែក

បញ្ចេញយោបល់