ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងារចាំបាច់មួយចំនួន និងដាក់ផែនការការងារអនុវត្តបន្ត

ថ្ងៃសៅរ៍ ទី ១ សីហា ២០២០​
10

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរដើម្បី៖ ពិនិត្យ ពិភាក្សាការងារចាំបាច់មួយចំនួន ផ្សព្វផ្សាយផែនការសំខាន់ៗ និងដាក់ផែនការការងារអនុវត្តបន្ត ក្រោមការដឹកនាំប្រជុំពីលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

កម្មវិធីប្រជុំនោះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ និងមន្រ្តីជំនាញរបស់មន្ទីរចូលរួមផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់