កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកំពង់លែង

ថ្ងៃសៅរ៍ ទី ១ សីហា ២០២០​
11

កំពង់​ឆ្នាំង​៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកកំពង់លែង​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណាត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុក និងមានការចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី នាយក នាយករង ប្រធាន អនុប្រធាន ការិយាល័យទាំង១៣ចំណុះឱ្យរដ្ឋបាលស្រុក និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំទាំង៩ ចូលរួមសរុបចំនួន ៤៩ នាក់។

ក្នុងកិច្ចប្រជុំ លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក បានស្នើឱ្យសមាជិក សមាជិកា ក្រុមប្រឹក្សា ពិនិត្យ ពិភាក្សា បំពេញ បន្ថែម និងអនុម័តរាល់ខ្លឹមសារទៅតាមរបៀបវារៈដែលបានគ្រោងទុកក្នុងកិច្ចប្រជុំ និងផ្តល់យោបល់លើកមកពិភាក្សានូវ​បញ្ហាប្រឈមនានាដែលសមាជិកម្នាក់ៗបានលើកឡើង។

លោក ឡោ សាលីម ក៏បានស្នើឱ្យការិយាល័យចំណុះរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធតាមជំនាញនីមួយៗ ឆ្លើយបំភ្លឺរាល់សំណួរបញ្ហាប្រឈម និងសំណូមពរដែលក្រុមប្រឹក្សាបានលើកឡើងទៀតផង។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង និងមន្ត្រីដែលពាក់ព័ន្ធរបស់អង្គភាព ក៏បានធ្វើការបកស្រាយបញ្ជាក់រាល់សំនួរដែលពាក់ព័ន្ធទៅនិងជំនាញនានារបស់រដ្ឋបាលស្រុកដែលក្រុមប្រឹក្សាចោទសួរហើយក៏បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីតាមការិយាល័យចូលរួមអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើន។ ដោយឡែកចំណុចខ្វះខាតយើងនិងរួមគ្នាគិត រួមគ្នាធ្វើបន្តជម្រុញអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រោយពីបានក្តាប់ការបកស្រាយ បំភ្លឺរាល់សំនួរពាក់ព័ន្ធរបស់រដ្ឋបាលស្រុកដោយលោក សំ ចាន់ ថន អភិបាលស្រុករួចមក លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកក៏បានធ្វើការបូកសរុប និងផ្សព្វផ្សាយទិសដៅ សម្រាប់អនុវត្តការងារបន្តនៅខែសីហា ឆ្នាំ២០២០ ខាងមុខ ៕

ចែករំលែក

បញ្ចេញយោបល់