លោក កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តក្រចេះ

ថ្ងៃសុក្រ ទី ៣១ កក្កដា ២០២០​
9

ក្រចេះ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រតិភូអមដំណើរ និងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម កងកម្លាំងទាំងបីប្រភេទ លោកប្រធានអនុប្រធានមន្ទីរ និងមន្រ្តីសាលាដំបូងខេត្តជាច្រើនរូបទៀតផងដែរ។

លោក វ៉ា ថន អភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលនៃសាលាដំបូងខេត្តក្រចេះ ជាពិសេស លោកស្រី អ៊ិន ម៉ានិត ដែលកន្លងមកតែងបានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យខេត្តក្រចេះធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ជាមួយគ្នានេះឯកឧត្ដមបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះលោក តុប ឈុនហេង ដែលត្រូវបានត្រាស់បង្គាប់តែងតាំងមុខតំណែងជា ប្រធានសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តដឹកនាំសាលាដំបូងខេត្តក្រចេះ ដោយតម្កល់ផលប្រយោជន៍ អង្គភាពជាធំ សំដៅធ្វើឱ្យប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅ ក្នុងខេត្តក្រចេះ មានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។

ថ្លែងក្នុងពិធីនេះដែរ ៖ លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសំដែងការកោតសរសើរ និងអរគុណជាច្រើនដល់ អាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ ពិសេស លោកអភិបាលខេត្តក្រចេះ ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហការល្អ ចំពោះលោកស្រី អ៊ិន ម៉ានិត បានអនុវត្តតួនាទីរបស់ខ្លួនប្រកប់ដោយមានប្រសិទ្ធិភាព តម្លាភាព។

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ៖ លោក តុប ឈុន ហេង ដែលចូលត្រូវកាន់តំណែងជាប្រធានសាលាដំបូងថ្មី ត្រូវបន្តខិតខំយកយចិត្តទុកដាក់បំពេញភារៈកិច្ចឲ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ ឲ្យមានភាពកាន់តែសុក្រិតមួយកំរិតថែមទៀត ក្នុងការផ្តល់ភាពយុត្តិធម៌ សេច្ចធម៌ តម្លាភាព ជូនប្រជាពលរដ្ឋយីង។ ពិសេសត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធម៌ដែនដី ក៏ដូចជាអាជ្ញាធម៌មានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ឲ្យបានកាន់តែប្រសើរ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកលើតួនាទី និងភារៈកិច្ច ដែលច្បាប់ប្រគល់ជូនរៀងៗខ្លួន និងអនុវត្តតាមច្បាប់ជាមូលដ្ឋាន។

ជាមួយនោះដែរ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានណែនាំ ក្រើនរំលឹក ដល់ លោក តុប ឈុន ហេង ដែលចូលកាន់តំណងប្រធានសាលាដំបូងខេត្តក្រចេះថ្មីនិងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូងខេត្តក្រចេះ ត្រូវចូលរួមលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព នៃអង្គចៅក្រម ដើម្បីលើកកម្ពស់គុណភាពការងារ នៃការកាត់ក្តីឲ្យបានយុត្តិធម៌ តម្លាភាពសំដៅលើកសេវាយុត្តិធម៌ ងាយស្រួល ឆាប់រហ័ស និងមានជំនឿទុកចិត្តពីសាធារណៈជន ចំពោះវិស័យយុត្តិធម៌នៅកម្ពុជា ៕

ចែករំលែក

បញ្ចេញយោបល់