សំណង់ស្ថាបត្យកម្ម​បុរាណ​ទាំង ១៤ ដែល​មិនងាយ​ចាស់ មួយ​គឺ​ជា​អង្គរ​វត្តរបស់កម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី ២៣ កុម្ភៈ ២០១៧​
1245

កាល​ពី​ពេល​ថ្មីៗ​នេះគេហទំព័រ​ដ៏ល្បី​មួយ​ដែល​មាន​ឈ្មោះ​ថា Brainberries បាន​បង្ហោះ​នូវ​បញ្ជី​ឈ្មោះ​សំណង់ស្ថាបត្យកម្មបុរាណ​ទាំង ១៤ ដែល​មិនងាយ​ចាស់ ឬ រូបរាង​មិន​សម​នឹង​អាយុកាល ដែល​ក្នុង​ចំណោម​សំណង់ស្ថាបត្យ​បុរាណ​ទាំង ១៤ នោះ​មួយ​គឺ​ជា​អង្គរ​វត្ត​របស់​កម្ពុជា។

តោះ​ទៅ​ទស្សនា​បញ្ជី​ឈ្មោះ​សំណង់​ស្ថាបត្យកម្ម​បុរាណ​ទាំង ១៤ នោះ​ទាំង​អស់​គ្នា ៖

1. Santa Sophia ឬ Hagia Sophia ស្ថិត​នៅ​ក្នុង​ទីក្រុង Istanbul ប្រទេស​ Turkey, វា​ត្រូវ​បាន​សាងសង់រួចរាល់​នៅ​ក្នុង​ឆ្នាំ 537 , មុន​ដំបូង​វា​គឺ​ជា​វិហារ​នៃ​សាសនាគ្រឹស ប៉ុន្តែ​ដោយ​សារ​បដិវត្តន៍​សាសនា​បាន​ធ្វើ​ឲ្យ​វាក្លាយ​ទៅ​ជា​វិហារ​សាសនា​អ៊ីស្លាមវិញ ហើយ​បច្ចុប្បន្ន​វាគឺជា​សារមន្ទីរ។

2. Pantheon គឺ​ជា​ប្រាសាទ​មួយ​ដែល​បាន​កសាង​នៅ​ក្នុង​ឆ្នាំ 117 AD នៃ​ចក្រភពរ៉ូម សព្វថ្ងៃ​នេះ​វា​គឺ​ជា​សារមន្ទីរ​ក៏​ដូចជា ព្រះវិហារកាតូលិករ៉ូម៉ាំងនៃ​ទីក្រុង​រ៉ូម ប្រទេសអ៊ីតាលី ផង​ដែរ។

3. ព្រះវិហារ Santa Sabina ស្ថិតក្នុងទីក្រុងរ៉ូម, វាត្រូវបានកសាងនៅក្នុងឆ្នាំ 422  តាំងពីកសាងរហូតមកដល់បច្ចុប្បន្ន​វា​នៅតែជា​វិហារ​សាសនាកាតូលិកដដែល។

4 ចេតិយ​នៃអធិរាជ Hadrian របស់​ចក្រភពរ៉ូម វាត្រូវបានកសាងនៅក្នុងឆ្នាំ 139 សព្វថ្ងៃ​វា​គឺ​ជា​សារមន្ទីរ

5 Colosseum ស្ថាបត្យកម្មរដ៏ល្បីនៃចក្រភពរ៉ូមមួយនេះត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ 70 មក​ម្ល៉េះ

6 Ponte Fabricio វា​ក៏​ជា​ស្ថាបត្យកម្មល្បីមួយក្នុងចំណោមស្ថាបត្យកម្មដទៃ​រទៀត​របស់​ចក្រភពរ៉ូម​ផងដែរ ដែល​វា​ត្រូវ​បាន​កសាង​នៅ​ក្្នុង​ឆ្នាំ 62

7 Caravan Bridge ស្ពានបុរាណមួយនេះត្រូវបានសាងសងតាំងពីឆ្នាំ 850 មុន​គ្រឹស្តសករាជ​មក​ម្ល៉េះ

8 Church of the Nativity កសាងក្នុងឆ្នាំ 565 

9 ប្រាសាទអង្គរវត្ត ប្រាសាទ​ដ៏ល្បីល្បាញ​របស់​កម្ពុជា​មួយនេះ​មាន​អាយុកាលរាប់ពាន់ឆ្នាំ​មក​ហើយ ប៉ុន្តែ​សំណង​មួយ​នេះ​នៅ​តែ​មាន​ភាព​រឺងម៉ាំ និង​ស្រស់​ស្អាត​ដដែល

10 Nanchan Buddhist Temple កសាងក្នុងឆ្នាំ 782

12 Mosque of Uqba កសាងក្នុងឆ្នាំ 670

13 Stonehenge មាន​អាយុកាល​មិនតិចជាង 5000 ឆ្នាំ​នោះ​ទេ

14 Tower of Hercules កសាង​ជាង 2000 ឆ្នាំ​មុន​មក​ម្ល៉េះ

ប្រភព ៖ brainberries

ចែករំលែក

បញ្ចេញយោបល់