គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖ សេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន និងគូកន បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយមានចេតនាទុច្ចរិតបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ

ថ្ងៃសុក្រ ទី ៣១ កក្កដា ២០២០​
24


នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍ដោយបានប្រកាសទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ផ្សាយព័ត៌មានមិនពិត និងបំផ្លើសនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយបានចោទថា «ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើនដែលធ្វើឱ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីយួនជាច្រើនហិចតា ហើយបើគិតពីបន្ទាប់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ម៉ែត្រក្នុងដីកម្ពុជា… ខ្សែបន្ទាត់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ៣គីឡូម៉ែត្របច្ចុប្បន្ននេះ និងថាអាជ្ញាធរយួនបានមកចូលរួមបណ្តេញ និងរុញច្រានប្រជាពលរដ្ឋខ្មែរដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ចំពោះទង្វើអាជ្ញាធរយួនធ្វើមកលើពលរដ្ឋរងគ្រោះ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ»។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់ឈ្មោះ រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាបណ្តោយឱ្យមានការរំលោភបំពានពីប្រទេសជិតខាង ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមអានសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនដូចខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់