សូមអញ្ជើញទស្សនាវីដេអូ៖ ចក្ខុវិស័យដ៏ច្បាស់លាស់ និងមុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ បញ្ហាជូនពលរដ្ឋក្នុងសម័យកូវីដ១៩!

ថ្ងៃព្រហស្បតិ៍ ទី ២៣ កក្កដា ២០២០​
24

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានបញ្ចេញវីដេអូមួយ មានរយៈពេល១៦នាទី និង៤៦វិនាទី បានបង្ហាញពីវិស័យកសិកម្ម ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖

ចាប់តាំងពីមេរោគរាតត្បាតកូវីដ~១៩ បានឆ្លងចូលមកក្មុងទេសកម្ពុជា វាគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ អ្នកដឹកនាំប្រទេស។ ប៉ុន្តែបើទោះបីជាត្រូវចាត់ចែង និងដោះស្រាយបញ្ហារាប់ម៉ឺនជំពូកយ៉ាងណា ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជានៅតែឆ្លៀតពេលដ៏មមាញឹក បំផុតចុះ ជួបជាបន្តបន្ទាប់ជាមួយប្រជាកសិករ ដើម្បីដឹកនាំដោះស្រាយបញ្ហាជីវភាពជូនពួកគេដែលតិច រឺច្រើន បានទទួលរងផលប៉ះពាល់ពីកូវីដ១៩។ ទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំកម្ពុជានាពេល នេះគឺ ទន្ទឹមនឹងការឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ១៩ ក៏ដូចជាដោះស្រាយជូនកម្មករ កម្មការិនីដែលត្រូវបានព្យួរការងារ, ការបាញ់តំរង់ឆ្ពោះទៅលើ វិស័យកសិកម្មមានដូចជា ការចិញ្ចឹមសត្វវារីវប្បកម្មការដាំដំណាំបន្លែផ្លែឈើ និងផលិតកម្មស្រូវ ព្រមទាំងដំណាំរួមផ្សំផ្សេងៗ ទៀតគឺជាមធ្យោបាយដ៏ចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការជួយ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយប្រសូត្រចេញពីត្រកូលកសិករ គួបផ្សំនឹង បទពិសោធន៍ ក្នុងការដឹកនាំប្រទេសជិត ៤១ ឆ្នាំកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន ពិតជា ស្គាល់និងយល់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរ មានកំណើតនិងមានព្រលឹងផ្សារភ្ជាប់ នឹងវិស័យ កសិកម្ម ដូច្នេះ វិស័យកសិកម្មគឺពិតជាជីពចរ ដែលជាប្រភពដង្ហើមរស់របស់ខ្មែរ។

ចែករំលែក

បញ្ចេញយោបល់