វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុកស្ដីពីការអប់រំភាពជាអ្នកដឹកនាំ

ថ្ងៃព្រហស្បតិ៍ ទី ១៦ កក្កដា ២០២០​
8

កំពង់ឆ្នាំង៖នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុកស្ដីពីការអប់រំភាពជាអ្នកដឹកនាំ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍។

មានមតិសំណេះសំណាលក្នុងឪកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាភាពជាអ្នកដឹកនាំគឺត្រូវចេះរៀបចំផែនការសកម្មភាព និងចាត់ចែងឲ្យអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។ ឯកឧត្តម មានប្រសាសន៍ទៀតថា ការរៀបចំផែនការប្រកបដោយប្រសិទ្ធភាព និងចំគោលដៅគឺត្រូវផ្អែកទៅតម្រូវការអាទិភាពនៅមូលដ្ឋានរបស់ខ្លួន ការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងចាត់ចែងការតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវស្របតាមបរិការណ៍នៃសង្គម។

ជាងនេះទៅទៀត លោកអភិបាលរងខេត្ត ក៏បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពចំណេះដឹង គឺពិតជាមានសារ:សំខាន់បំផុត ព្រោះអ្វីៗមានការប្រែប្រួល មានការផ្លាស់ប្ដូរ ជាពិសេសការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល ដូច្នេះធ្វើបច្ចុប្បន្នភាពចំណេះ ជំនាញគឺឲ្យស្របតាមសម័យកាលមិនអាចនៅដដែលៗបានទេ។

ចុងបញ្ចប់ លោក អម សុភា អភិបាលរងខេត្ត បានជម្រុញឲ្យគ្រូបង្គោលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេសដោយអនុវត្តតាមរូបមន្តបួនយ៉ាងគឺស្ដាប់ គិត សួរ និងកត់ត្រា(សុ ចិ បុ លិ) ដើម្បីផ្សព្វផ្សាយ និបណ្ដុះបណ្ដាលជំនាញដល់ឃុំ សង្កាត់បន្តទៀត៕

 

ចែករំលែក

បញ្ចេញយោបល់