លិខិត្តមិត្តអ្នកអាន៖ «សមត្ថភាពពិសេស របស់ លោក ហ៊ុន សែន ស្តែងឡើងក្នុងបរិបទកូវីដ-១៩!»

ថ្ងៃអង្គារ ទី ១៤ កក្កដា ២០២០​
30

ម្តងហើយម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗរបស់ខ្លួនក្នុងការគ្រប់ គ្រងចាត់ចែងនិងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់ កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជាដ៏មានបទពិសោធន៍រូបនេះបានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។

ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហ គមន៍និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ លោក ហ៊ុន សែន ក៏បាន «បង្ហាញទេពកោសល្យពិសេសរបស់ខ្លួន» ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជនដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។

ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិស័យទេសច រណ៍ វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយ ចំនួនដោយ សារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះកំពុងបង្វែរទិសដៅទៅរក វិស័យកសិកម្មដែលជាជីពចរដ៏ សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។ ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោកដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជាបានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ»ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។

ក្រោយពីការបង្ហាញផ្លូវចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។ ដោ យយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ លោកនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិ កម្មដោយផ្ទាល់ជាមួយកសិករដោយផ្តើមពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី ១៤ កក្កដានេះ។ ដើម្បីជំរុញវិស័យនេះ លោក ហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រីនិងចិញ្ចឹមកង្កែបដោយផ្ទាល់ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹងដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយពលរដ្ឋដើម្បីយល់ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលលោកធ្លាប់បានធ្វើជាយូរមកហើយ។

ថ្ងៃទី ២១ កក្កដា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាសនៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផងនិងជាពិសេសបន្តជំរុញការដាំដុះស្រូវនិងដំណាំកសិកម្មផ្សេងទៀត។

វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ19 បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជាចលករដ៏មានថាមពលក្នុងការដោះស្រាយបញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពល រដ្ឋខ្មែរទាំងមូល។ អ្វីជាការកត់សម្គាល់មុនឈានដល់យុទ្ធនាការនេះ លោក នាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេចដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជាការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀម លក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះ មុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោងទុក ជាមុននិងមានផែនការ យុទ្ធសាស្ត្រត្រឹមត្រូវ ចំទិសដៅ និងទាន់សភាពការណ៍នេះហើយគឺជាចំណុចខ្លាំងរបស់លោក ហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហាឲ្យទៅជាឱកាស។

ក្នុងគោលដៅនេះ វិបត្តិកូវីដ~១៩ បានក្លាយជាឱកាសដែលកម្ពុជាកំពុងបង្កើនការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈវិស័យរបស់លោក ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថា ជា«បុរសខ្លាំងរបស់កម្ពុជា»។

ជាការពិត ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងភ្លាម លោក នាយករដ្ឋមន្ត្រីរូបនេះហាក់ក្តាប់បានសភាពការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយតាមដំណាក់កាលនីមួយៗដោយ មិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ ១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយ ដែលរហូតមកដល់ពេល នេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាលទាំងការស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

តើមានមេដឹកនាំពិភពលោកប៉ុន្មាននាក់ដែលអាចទប់ ទល់បានបែបនេះ? ចម្លើយតបនឹងសំណួរ នេះគឺជាទឡ្ហីករណ៍ដែលបញ្ជាក់បានពី «ទេពកោសល្យនិងសមត្ថភាពពិសេសរបស់ លោក ហ៊ុន សែន »៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ

ចែករំលែក

បញ្ចេញយោបល់