សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិ​ភាក្សា​ការងារ​ទ្វេភាគី​ជាមួយ នាយក​រដ្ឋមន្រ្តី នៃសាធារ​ណរដ្ឋកូរ៉េ

ថ្ងៃអង្គារ ទី ១១ តុលា ២០១៦​
128

បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សមភាគីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម វ៉ាង ក្យូអាន

នៅក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះ មេដឹកនាំ នៃប្រទេសទាំងពីរបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិសេសក្នុងនាមជាប្រទេសដន្លង នឹងគ្នា។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះទំនាក់ទំនង នៃប្រទេសទាំងពីរ ពិសេសទៅទៀតនោះសាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយដែលទទួលយកពលករកម្ពុជាទៅធ្វើការ ដ៏ច្រើននៅសាធារណរដ្ឋកូរ៉េ និងមានជនជាតិកូរ៉េជាច្រើនបានក្លាយជាដន្លងជាមួយគ្នា។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

20161011_pmhs-korea-002

20161011_pmhs-korea-003

20161011_pmhs-korea-007 20161011_pmhs-korea-006 20161011_pmhs-korea-005 20161011_pmhs-korea-001

ចែករំលែក

បញ្ចេញយោបល់