លោក ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ ២០២១-២០២៣

ថ្ងៃពុធ ទី ៨ កក្កដា ២០២០​
23

ភ្នំពេញ៖ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ២០២១​-២០២៣ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដែលអញ្ជើញជាអធិបតីភាពលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យមើលឲ្យសមស្របទៅនឹងការបំពេញការងារស្នូលរបស់ ខ.ភ.ម លើកិច្ចការពារបូរណភាពទឹកដី រួមនិង ការ ធានា ជីវភាព យោធិន ការថែទាំទុកដាក់សម្ភារៈគ្រឿងបំពាក់ និង ការ ងារ ហ្វឹក ហ្វឺនរបស់កងទ័ព។

យោង តាមរបាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួង ការពារជាតិ បានឲ្យដឹងថា អនុវត្ត តាម ខ្លឹម សារ សារាចរណែនាំរបស់រាជរដ្ឋាភិបាល ក្រុម ការ ងារ ថវិកា ក្រសួង ការពារជាតិ រួមសហការជាមួយបណ្តាអង្គ ភាពជំនាញ និង ទទួល បាន ការណែនាំពីលោករដ្ឋលេខាធិការ ម៉ឹង សំផន ប្រធាន ក្រុម ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួង ការពារជាតិ បានមមាញឹកក្នុងការរៀបចំ គម្រោង ផែន ការ យុទ្ធ សាស្ត្រថវិកានេះតាមលំដាប់លំដោយ និងទម្រង់បែបបទ ដោយ ផ្អែកលើ កត្តាមួយចំនួនរួមមាន៖ អំពីចំនួនទ័ព និង គ្រឿង បំពាក់ ទិសដៅសកម្មភាពយោធា លទ្ធភាព កញ្ចប់ ថវិកា ជាតិ ដែល បាន កំណត់ ជាពិសេស អនុសាសន៍ ណែនាំ ដ៏ ខ្ពង់ខ្ពស់ ជា បន្ត បន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីគិត គូរ លំអិត តាម ខ្ទង់ចំណាយលើសកម្មភាពការងារនីមួយៗដែល នឹង ត្រូវ ធ្វើ ខា ង មុខ ។

សម្រាប់ផែន ការយុទ្ធសាស្ត្រថវិកាការពារជាតិឆ្នាំ២០២១ គឺជាឆ្នាំទី៤ ដែល ត្រូវ បាន រៀបចំទៅតាមទម្រង់ថវិកាកម្មវិធី ដោយ បាន ចង ក្រង ជា កម្មវិធីថវិកា រួមមាន ៤កម្មវិធីធំៗ ចែកចេញជា ១៦ អនុ កម្ម វិធី ៥៣ចង្កោមការងារ ហើយលំអិតចេញជា ១៧៦ សកម្មភាព ការងារ។ ថវិកាសរុបគ្រោងឡើងឆ្នាំ២០២១ មាន ចំនួន ជាង ២ទ្រីលាន ៥៩៥ ពាន់លានរៀល ប្រៀប ធៀប ជា មួយ ពិដាន ឥណទាន ដែលបានកំណត់ក្នុងសារាចរគឺច្រើនជាង ៣,២៨% ។ បើ ប្រៀប ធៀបជា មួយនឹង គម្រោង ស្នើឡើង កាល ពី ឆ្នាំ ២០២០ ទាបជាង ៤,៨០%។ គម្រោង ថវិកានេះ បានគិត គូរ លំអិត បម្រើ ជូន គោលដៅសកម្មភាពការងារ ក្នុងនោះ នៅតែអាទិភាព លើ ការ ធានាជីវភាព ជូនកង ទ័ពដោយ រក្សាកម្រិតប្រាក់ បៀរវត្ស យោធិន ដូច ឆ្នាំចាស់ ដែលមានអត្រា ៨៣,៥៤% នៃគម្រោង ថវិកា សរុប និងបានគ្រោងចំណាយសម្រាប់ លើកិច្ចការ ចាំបាច់ មួយ ចំនួន ទៀត។

គួរ បញ្ជាក់ដែរថា ស្ថិតក្នុងសភាពការណ៍សកលនៃការ រីក រាល ដាលជម្ងឺកូវីដ១៩ ចាប់ពីដើមឆ្នាំរហូតមកដល់ពេល នេះ នៅ លើ ស កលលោក កំពុងកើតមានឥតឈប់ឈរ ក្នុងនោះ កម្ពុជាក៏ បាន កើត មាន ផងដែរ ដែលបាន ធ្វើឲ្យប៉ះពាល់ យ៉ាង ធ្ងន់ ធ្ងរ មក លើ សេដ្ឋកិច្ចសង្គមទាំងមូល។ ក្នុងសារាចរណែនាំលេខ០៣ ចុះថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ ២០២០ ស្តីការ រៀប ចំ ផែន ការ យុទ្ធសាស្ត្រ ឆ្នាំ ២០២១ -២០២៣ របស់រាជរដ្ឋាភិបាល បាន ដាក់ ចេញ នូវ គោល ការណ៍យុទ្ធសាស្ត្រថវិកា និង វិធា នកា រ អនុវត្ត ចំណូល ចំណាយលើគ្រប់វិស័យក្នុងនោះបាន ព្យាករណ៍ សេដ្ឋ កិច្ច ឆ្នាំ ២០២០ គឺមានកំណើនអវិជ្ជមាន ១,៩% ដែល ជា អត្រាមិន ធ្លាប់ មាន កន្លងមក ហើយរំពឹងថា លទ្ធភាព កំណើន សេដ្ឋកិច្ច ឆ្នាំ ២០២១ អាចនឹងងើបឡើងវិញក្នុងអត្រា ៣,៥%ប៉ុណ្ណោះ។ សារាចរ ណែនាំ ក៏បានកំណត់ផងដែរនូវ ពិដាន ឥណទាន ជា ចំនួន ទឹ កប្រាក់ ប្រចាំឆ្នាំជូនបណ្តាក្រសួង ស្ថាប័នដើម្បីគិត គូរលើក គម្រោង ចំណាយ ឲ្យស្របតាមពិដាន ឥណទានដែល បាន កំណត់ នេះ៕

ចែករំលែក

បញ្ចេញយោបល់