ពិធីប្រគល់ផ្ទះថ្មី ០២ខ្នង ជូនលោកតា លោកយាយ ស្រ្តីមេម៉ាយកូនច្រើន មានជីវភាពខ្វះខាត

ថ្ងៃអាទិត្យ ទី ៥ កក្កដា ២០២០​
9

កំពង់ឆ្នាំង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក ហេង ពិទូ ប្រធាន ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង បានចុះប្រគល់ផ្ទះ ចំនួន ០២ខ្នង ជូនចាស់ជរា ស្រ្តីមេម៉ាយ ជួបការលំបាក ចំនួន ០២គ្រួសារ ស្ថិតនៅភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្ទះដែលបានផ្តល់ជូនមានមួយលោកតា សរ ទិត្យ និងលោកយាយ មុំ អឿន ស្ថិតក្នុងពិការភាព។ ពីរលោកយាយ មុំ អៀន ដែលជាស្រ្តី ម៉េម៉ាយ មានកូនពីរនាក់ និងចៅចំនួន ០៥នាក់ ដែលរស់នៅក្នុងផ្ទះមានស្ថានភាព ទ្រុតទ្រោមខ្លាំង ប្រឈមនិងការដួលរលំនៅពេលមានភ្លៀង និងខ្សល់កន្ត្រាក់ ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក.ខេត្ត និង ស.ស.យ.ក.ស្រុកកំពង់ត្រឡាច។

សូមបញ្ជាក់ជូនផងដែរថា ផ្ទះមូលនិធិសមធម៌ ដែលបានសាងសង់ជូនដល់លោកតា និងលោកយាយ ស្រ្តីមេម៉ាយមានកូនច្រើនទាំង០២គ្រួសារនោះ ដែលមាន ផ្ទះទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, មានបន្ទប់ទឹក ចំនួន ០២ និងអណ្តូងស្នប់ ចំនួន ០១។ ក្នុងនោះដោយមានការគាំទ្រពីលោក ប៊ុន យី សមាជិកអចិន្ត្រៃ ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង តំណាងក្រុម Adventurist តំណាងឱ្យបន្ទាយលង្វែកស្ពតផ្លិច បានគៀងគរ និងប្រមូលថវិកា ពីសប្បុរសជន ទាំងក្នុងស្រុក និងក្រៅប្រទេស បានថវិកាសរុបចំនួន ៣០,៥៨០,០០០ រៀល។

នៅក្នុងពិធីនៃការប្រគល់ផ្ទះជូនលោកតា លោកយាយ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក.ខេត្ត និងក្រុមការងារ បានឧបត្ថម្ភសម្ភារ និងថវិកា បន្ថែមមួយចំនួនទៀតក្នុងមួយគ្រួសារៗទទួលៈ អង្ករ ១បេ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០០,០០០ រៀល។ បន្ទាប់ពីពិធីប្រគល់ផ្ទះរួចមក លោក ហេង ពិទូ បានដឹកនាំសមាជិក សមាជិកា ក្រុមការងារ ចែកកង់ដល់សិស្សានុសិស្សចំនួន ០៣គ្រួសារ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅសិក្សារបស់ប្អូនៗនាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង ពិទូ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំក្នុងការធ្វើអនាម័យ ដើម្បីការពារពីជំងឺកូវីដ-១៩ និងកុំមានការធ្វេសប្រហែសឱ្យសោះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ទើបបានវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមឱ្យពួកគាត់នៅតាមដានសុខភាពជាប្រចាំ និង ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំង និងការរីករាល ដាលនៃជំងឺកូវីដ-១៩នេះ ៕

ចែករំលែក

បញ្ចេញយោបល់