អភិបាលខេត្តពោធិ៍សាត់ នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមបណ្តាវត្ត ចំនួន០៧

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
14

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមបណ្តាវត្ត ចំនួន០៧វត្តក្នុងខេត្ត រួមមានវត្តអំពួច, វត្តពន្លាជ័យ, វត្តស្រះរំដេញ, វត្តជង្រុក, វត្តបឹងត្នោត, វត្តសន្ទ្រែ និងវត្តដីក្រហម ដោយក្នុងមួយវត្ត ទៀនព្រះវស្សា០២គូរ, អង្ករ៥០គីឡូក្រាម, មី០៧កេស, ត្រីខ០១កេសធំ, ប្រេងឆា០៥លីត្រ, តែ០៥គីឡូក្រាម, ស្ករស០៥គីឡូក្រាម, ត្រីងៀត០៥គីឡូក្រាម, ទឹកបរិសុទ្ធ០៤កេស, ទឹកក្រូច០៤កេស និងបច្ច័យ៣១ម៉ឺនរៀល។

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ត្រូវបានធ្វើឡើងជារួមនៅបូជនីយដ្ឋាន លោកញឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី មាន សំអាន សមាជិកាអចិន្រ្តៃយ៍រដ្ឋសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ព្រមទាំងប្រតិភូជាច្រើនផ្សេងទៀត៕

ចែករំលែក

បញ្ចេញយោបល់