លោក សារី សុខុម នាំយកថវិកាមួយចំនួនចូលរួមបុណ្យសពក្មេងប្រុសដែលបានលង់ទឹកស្លាប់

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
8

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក សារី សុខុម អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្នាឆ្មារ និងជាតំណាងលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកសាមគ្គីមានជ័យ បាននាំយកថវិកាចំនួន ៨០០ ០០០ រៀល ចូលរួមបុណ្យសពក្មេងប្រុសដែលបានលង់ទឹកស្លាប់។

សូមបញ្ជាក់ផងដែរថា៖ ក្មេងប្រុសដែលបានលង់ទឹកស្លាប់ចំនួន០២ នាក់នោះ កើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២ៈ០០នាទីរសៀល នៅភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

ចែករំលែក

បញ្ចេញយោបល់