លោកស្រី កែ ច័ន្ទមុនី រួមជាមួយក្រុមការងារ នាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត ក្នុងស្រុករលាប្អៀរ

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
10

ស្រុករលាប្អៀរ៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក ហួត សារឹម អនុប្រធានក្រុមការងារចុះជួយឃុំពង្រ លោកស្រី គ្រី សារ៉ន និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ នៅថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២០ បាននាំយកនូវទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃចំនួន ៥វត្ត ស្ថិតនៅក្នុងឃុំពង្រមាន៖ វត្តបល្ល័ង្ក, វត្ត ព្រះទ្វារ, វត្ត ព្រះធាតុ, វត្តគិរីធម្មរាជ និងវត្តភ្នំថ្លុកត្របែក។

ក្នុងឱកាសនោះផងដែរបានប្រគេននូវបច្ច័យ និងទេយ្យវត្ថុក្នុង០១វត្តមាន៖ ទៀនវស្សាចំនួន ០១ គូរ, ស្លាដក ០១, អង្ករ ០១បេ, មី ០៣ កេស, ទឹកត្រី ០១ យួរ, ទឹកស៊ីអ៊ីវ ០១ យួរ, ត្រីខ ០១ យួរ, ទឹកផ្លែឈេី ០១ កេះ, ទឹកក្រូច ដបធំ ០១យួរ, ទឹកសុទ្ធ ០២ កេស និងបច្ច័យប្រគេនព្រះសង្ឃ១អង្គ ៣០,០០០រៀល និងបច្ច័យកសាងក្នុង០១វត្ត ២០០,០០០ រៀល បច្ច័យជូនយាយជី តាជី ៤៥នាក់ ក្នុងម្នាក់ៗ ថវិកា ៥,០០០រៀល បច្ច័យជូនអាចារ្យ ៥ នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល។

បន្ទាប់មកលោក លោកស្រី និងក្រុមការងារ បានចុះសួសុខទុក្ខមេក្រុមបក្ស ចំនួន ៣ នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ មាន៖
១. ឈ្មោះ សោម មី រស់នៅភូមិ សន្ទៃ ឃុំពង្រ ២. លោក ម៉ក់ ឡា រស់នៅភូមិត្រពាំងធំ ៣. លោក ព្រំ ផន រស់នៅភូមិ ត្រពាំងធំ លោក លោកស្រី និងក្រុមការងារបានជួយឧបត្ថម្ភក្នុងម្នាក់ៗមាន៖ ត្រីខ ០៣ កំប៉ុង, មី ០១ កេះ, ទឹកត្រី ០២ ដប, ប៊ីចេង ០១ កញ្ចប់, ប្រេងឆា ០៣ ដប, ទឹកក្រូច ០៤ ដប, បំពង់ទឹកក្តៅ ០១, ម៉ុង ០១, កន្ទេល ០១, សារ៉ុង ០១ និងថវិកា ២៥០,០០០រៀល ៕

ចែករំលែក

បញ្ចេញយោបល់