លោកស្រី កែ ច័ន្ទមុនី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ លោកយាយចាស់ជរាគ្មានទីពឹង និងនារីរងគ្រោះដោយសារភ្លើងឆេះខ្លួន

ថ្ងៃសៅរ៍ ទី ៤ កក្កដា ២០២០​
9

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី កែ ច័ន្ទមុនី ប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំសមាជិកាសមាគមន៏នារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ លោកយាយចាស់ជរាគ្មានទីពឹង និងនារីរងគ្រោះដោយសារភ្លើងឆេះខ្លួន កាលពីថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ម្ដាយឈ្មោះ ណែម ឡា អាយុ ៣៧ ឆ្នាំ កូនឈ្មោះ សាំង គឹមស៊ន់ អាយុ ៣ឆ្នាំ បច្ចុប្បន្នម្ដាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ចំណែកកូន សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ដោយមានការចូលរួមពីលោកស្រី ប៉ាល់ យឿន ប្រធានប្រត្តិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត រួមជាមួយសមាជិការបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តចូលរួមផងដែរ។

អំណោយដែលបាននាំយកទៅជូនក្នុងឱកាសនោះទទួលបាន៖ ទឹកសុទ្ធ១កេស ក្រមា១ សារ៉ុង១ បំពង់ទឹកក្ដៅ១ ធុងទឹកកកតូច១ និងថវិកា ចំនួន ៤១០ ០០០ រៀលសម្រាប់ស្រ្តីរលាកភ្លើង និងលោកយាយចាស់ជរា ថវិកា ចំនួន ៣១០ ០០០រៀលផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់