លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ កិច្ចប្រជុំនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីររួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
ក្រៅពីការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ទាំងពីរនេះទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកបញ្ហាផ្សេងៗជាច្រើនទៀត មានដូចជាបញ្ហាទំនាស់ដីធ្លី ការគ្រប់គ្រងដីគម្របព្រៃឈើ និងតំបន់ការពារធម្មជាតិ ការអនុញ្ញាតឱ្យបើកកាស៊ីណូឡើងវិញ អនុញ្ញាតឱ្យប្រែក្លាយអាជីវកម្មក្លឹបកម្សាន្ត និង KTV ទៅជាភោជនីយដ្ឋាន និងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ផងដែរ។
ខាងក្រោមជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី៖