អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញវីដេអូ ក្រោមចំណងជើងថា«កម្ពុជាពិតក្នុងយុគសម័យ កូវីដ១៩»

ថ្ងៃព្រហស្បតិ៍ ទី ២ កក្កដា ២០២០​
30

ថ្ងៃទី០២ កក្កដា ២០២០ នេះអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញវីដេអូ មួយមានរយៈពេល ១៧នាទី និង៥១វិនាទី ក្រោមចំណងជើងថា«កម្ពុជាពិតក្នុងយុគសម័យ កូវីដ១៩» ពាក្យចាស់ពោលថា « អោយតែខ្លួនឈរត្រង់ ស្រមោលក៍ត្រង់ដែរ » ! យ៉ាងណាមិញប្រវត្តិសាស្ត្រពិភពលោកក៍បាន បង្ហាញថា មានកាលៈទេសៈ ពិសេសមួយចំនួនដែលគេអាចកំណត់បានអំពីសមត្ថភាព, ភាពឈ្លាសវៃ, ចំណុចខ្លាំង និងចំណុចខ្សោយរបស់មនុស្សម្នាក់ ឬរបស់ប្រទេសមួយដែរ។

វិបត្តិ-កូវីដ ១៩ ត្រូវបានមនុស្សនៅទូទាំងពិភពលោកចាត់ទុកជាកាលៈទេសៈដ៍ពិសេសបំផុតមួយ។ ចំណុចពិសេសបំផុតរបស់ កូវីដ-១៩ នៅត្រង់ថា វាជាជំងឺឆ្លងដ៍កាចសាហាវនិងឆ្លងលឿនបំផុតដែលមិនធ្លាប់មានពីមុនមក ហើយវាបានវាយលុកព្រមៗគ្នាទៅលើគ្រប់ទ្វីបនិងគ្រប់ប្រទេសតែមួយពព្រិចភ្នែកដោយមិនទុក ឲ្យប្រទេសណាមានឱកាស ទប់ទល់ច្រើនជាងប្រទេសណាឡើយ។ មិនថាប្រទេសនោះជាប្រទេសមាន ប្រទេសក្រ ប្រទេសតូចឬប្រទេសធំនោះឡើយ កូវីដ១៩ បានវាយលុកដោយឥតរើសមុខនិងឥតត្រា ប្រណី ក្នុងនោះចិនគឺជាប្រទេសទី១ដែលជំងឺនេះបានវាយលុកមុនគេ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៍ទំហំនៃការខូចខាតខាងសុខាភិបាល សេដ្ឋកិច្ចនិងសង្គមមានលក្ខណៈខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតដែរ។ ប្រទេសខ្លះរងគ្រោះធ្ងន់ធ្ងរខ្លាំង ប្រទេសខ្លះរងគ្រោះមធ្យម និងប្រទេសខ្លះរងគ្រោះតិចតួច។ ការវាយលុកព្រមៗគ្នានិងស្មើភាពគ្នា ប៉ុន្តែ លទ្ធផលនៃការខូចខាតមិនដូចគ្នាពីប្រទេសមួយទៅមួយគឺអាស្រ័យទៅលើសមត្ថភាពនិង ភាពឈ្លាសវៃរបស់អ្នកដឹកនាំនៃ ប្រទេសនីមួយៗក្នុងការទប់ទល់ជាមួយមេរោគដ៏សាហាវនេះ។ ជាក់ស្តែង កម្ពុជាជាប្រទេសតូច មួយដែលកំពុងខិតខំងើបចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម និង របបប្រល័យពូជសាសន៍ដែលខឿនសេដ្ឋកិច្ចជាតិនិងប្រព័ន្ធសុខាភិបាលក៍ដូចជាធនធាន មនុស្សទើបតែត្រូវបានស្តារឡើងវិញពីចំណុចសូន្យនិងនៅ មិនទាន់មានភាពរឹងមាំដូច ប្រទេសជឿនលឿននៅឡើយ។ ប៉ុន្តែ ប្រទេសមួយនេះក៍បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងកោតស្ងប់ស្ងែងអំពីសមត្ថភាពក្នុងការទប់ទល់ជាមួយជំងឺកូវីដ១៩ និងសមត្ថភាពក្នុងការចូលរួមដោះស្រាយវិបត្តិមនុស្សធម៌សាកល ក៏ដូចជាការបង្ហាញ នូវភាពជាគំរូក្នុងការដើរតួនាទីជានិមិត្តរូបនៃសាមគ្គីភាពជាអន្តរជាតិដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ នៅក្នុងពិភពលោក។ ដូច្នេះ គេពិតជាអាចនិយាយបានថា វិបត្តិកូវីដ១៩ គឺជាវិញ្ញាសារ ដើម្បីវាស់ស្ទង់អំពីសមត្ថភាព និងភាពប៉ិនប្រសប់របស់អ្នកដឹកនាំនៅក្នុងពិភពលោក។ ដើម្បីឆ្លុះបញ្ចាំងអំពីវិញ្ញាសារនេះ យើងគួរគប្បីពិនិត្យមើលចំណុច

ចែករំលែក

បញ្ចេញយោបល់