លោក ម៉ៅ ធនិន ចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ «ផ្លូវវៀងក្រុងពោធិ៍សាត់»

ថ្ងៃអង្គារ ទី ៣០ មិថុនា ២០២០​
16

ពោធិ៍សាត់៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ «ផ្លូវវៀងក្រុងពោធិ៍សាត់» និងចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានផ្ទៃដីប្រមាណជា៣ហិកតា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

នៅក្នុងដំណើរចុះពិនិត្យ បានការអញ្ជើញចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុនដែលពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន រួមទាំងប្រតិភូអមដំណើរ បានបន្តចុះពិនិត្យការដ្ឋានស្ថាបនាសាលប្រជុំរដ្ឋបាលខេត្ត ដែលអាចផ្ទុកមនុស្សរហូតដល់ជាង៩០០នាក់ នៅបរិវេណសាលាខេត្តពោធិ៍សាត់៕

ចែករំលែក

បញ្ចេញយោបល់