Websiteទាំង៧ ជួយពន្លឿនការសិក្សាភាសាបរទេសដែលមនុស្សគ្រប់គ្នាមិនគួរអូសរំលង

ថ្ងៃអង្គារ ទី ២១ កុម្ភៈ ២០១៧​
126

រៀន​ភាសា​បរទេស​មាន​អី​មិន​ល្អ ចេះ​កាន់​តែ​ច្រើន អ្នក​នឹង​មាន​ឱកាស​ជោគ​ជ័យ​កាន់​តែ​ច្រើន។​ដូច្នេះ​ទើប​មនុស្ស​ជា​ច្រើន​ពេល​នេះ​ កំពុង​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ភាសា​បន្ថែម​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​មាន​ឬ​ក៏​កំពុង​រៀន​។ ការ​ពិត​ការ​សិក្សា​ភាសា​បរទេស​​ មិន​ចាំ​បាច់​ទាល់​តែ​អង្គុយ​ក្នុង​ថ្នាក់​​ស្ដាប់​គ្រូ​ពន្យល់​អោយ​ជាប់​លាប់​នោះ​ទេ ប៉ុន្តែ​​ចំណេះ​ដឹង​ភាសា​​អាច​រៀន​បាន​គ្រប់​ទី​កន្លែង មិន​ថា​មើល​ភាពយន្ត​បរទេស ស្ដាប់​ចម្រៀង​ឬ​ក៏​អ្នក​ចូល​ចិត្ត​ឆែក ​internet។​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​មិន​ចូល​ចិត្ត​ស្ដាប់​គ្រូ​ពន្យល់ ហើយ​ចូល​ចិត្ត​ស្វែង​រក​អ្វី​ប្លែក​ៗ​ដោយ​ខ្លួន​ឯង​ដូច​ខ្ញុំ​ដែរ​នោះ ពេល​នេះ​អ្នក​មក​ត្រូវ​កន្លែង​ហើយ។ ​ខាង​ក្រោម​នេះ​ជា​វេប​សាយ​ដែល​អ្នក​អាច​រៀន​ភាសា​បរទេស​បាន​ មិន​ថា​អង់គ្លេស បារាំង​ ឬ​ភាសា​ផ្សេង​ឡើយ

Duolingo

ការ​ពិត​វា​គ្មាន​ក្នុង​អត្ថបទ​ដើម​ឡើយ ប៉ុន្តែ​យោង​តាម​បទពិសោធន៍​ផ្ទាល់​ដែល​ខ្ញុំ​ប្រើ​ប្រាស់ វា​ជា​វេបសាយ​រៀន​ភាសា​ដោយ​ខ្លួន​ឯង​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត។​វា​មាន​ច្រើន​ភាសា​រហូត​ដល់​អ្នក​មិន​អាច​រៀន​អស់ ចំណែក​យុទ្ធសាស្ត្រ​បង្រៀន​របស់​Websiteនេះ​ដូច​លេង​ហ្គេម​អញ្ចឹង រៀន​មិន​ចេះ​ធុញ​។​សាក​ល្បង​ដោយ​ខ្លួន​ឯង​ជា​ជាង​ជឿ​អ្វី​ដែល​ខ្ញុំ​សរសេរ។​

Language Surfer

វា​មិនមែន​ជា​គេហទំព័រ​បង្រៀន​ភាសា​ទេ ប៉ុន្តែ​វេបសាយ​នេះ​នឹង​ផ្ដល់​អ្វី​ដែល​លើស​ពី​ការ​បង្រៀន។នោះ​គឺ​បទពិសោធន៍​ដែល​បរាជ័យ​នៃ​ការ​សិក្សា​បរទេស​។​ដូច្នេះ​អ្នក​គូរ​តែ​ចំណាយ​ពេល​ចូល​អាន​។​

Fluentin3months

ចាប់​អារម្មណ៍​ទេ? រៀន​ភាសា​បរទេស​ចេះ​ត្រឹម​តែ​៣​ខែ។​អ្នក​អាច​រៀន​បាន​រហូត​ដល់​៧​ភាសា​ក្នុង​វេប​សាយ​មួយ​នេះ ដូច្នេះ​សម្រេច​ចិត្ត​ជ្រើស​រើស​ដោយ​ខ្លួន​ឯង។​

I will teach you a language

សាក​ល្បង​ទៅ​មិន​ខុស​ទេ ដោយ​សារ​អ្នក​បង្កើត​វេបសាយ​នេះ​ម្នាក់​ឯង​ ចេះ​និយាយ​ដល់​ទៅ​៨​ភាសា​ ដូច្នេះ​សាក​ល្បង​រៀន​ពី​បទពិសោធន៍​ដែល​មាន​នៅ​ទី​នេះ​ ជឿ​ថា​មិន​ស្ដាយ​លុយ​ទេ។

FluenU

រៀន​ភាសា​តាមរយៈ​វីដេអូ​មាន​អី​មិន​ល្អ ឆាប់​ចេះ​ទៀត ប៉ុន្តែ​វា​មិន​មែន​Freeទាំង​អស់​ទេ។​វា​អាច​អោយ​អ្នក​សាក​ល្បង​បាន​មិន​គិត​លុយ បន្ទាប់​មក​បើ​អ្នក​ចាប់​អារម្មណ៍​អ្នក​ត្រូវ​បង់​ប្រាក់​។​ប៉ុន្តែ​វា​មិន​មែន​មិន​ល្អ​ទេ វា​នឹង​ធ្វើ​អោយ​យើង​ជោគជ័យ​ជាង​វេបសាយ​ដែល​Freeផង​ដោយ​សារ​ស្ដាយ​លុយ​ដូច្នេះ​ត្រូវ​តែ​ខំ។​

Rype

ជា​គ្រូ​តាម​Onlineច្រើន​ជាង ប៉ុន្តែ​សាក​សម​បំផុត​សម្រាប់​អ្នក​ចង់​ហាត់​និយាយ​ភាសា​ជា​មួយ​ជន​បរទេស។​

The Polyglot Dream

អ្នក​អាច​ជ្រើស​រើស​១០​ភាសា​ដែល​វេបសាយ​នេះ​មាន​ ហើយ​មួយ​ថ្ងៃ​អ្នក​ចំណាយ​ពេល​តែ​៣០​នាទី​រៀប​ប៉ុណ្ណោះ។

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ជ្រើស​រើស​បាន​វេបសាយ​មួយ​ដែល​ ត្រូវ​ចិត្ត​អ្នក​និង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​អោយ​មាន​ប្រយោជន៍​។​តោះ​រៀន​ភាសា​ទាំង​អស់​គ្នា​ ហើយ​កុំ​ភ្លេច​ Shareជាមួយ​មិត្ត​របស់​អ្នក​ផង​ រៀន​គ្នា​ច្រើន​កាន់​តែ​សប្បាយ​៕

ចែករំលែក

បញ្ចេញយោបល់