បទអធិប្បាយ៖ សម្តីសជាតិ មារយាទសពូជ!

ថ្ងៃចន្ទ ទី ២២ មិថុនា ២០២០​
14

មាត់និងអណ្តាតបង្កើតសុខផងទុក្ខផងដល់ម្ចាស់នៃចិត្តដែលហារស្តីមិនបានគិតឲ្យបានសមហេតុសមផលគួរនិយាយ ឬមិនគួរនិយាយដែលជាសម្តីអាចនាំកើតទុក្ខភ័យ ក្តីអន្តរាយដល់បុគ្គលឯកជន ឬកិច្ចការជាតិដែលទាក់ទងនឹងសន្តិសុខប្រទេស។ល។ យ៉ាងណាមិញ មេឧទ្ទាមក្រៅច្បាប់ ហើយក៏មានឈ្មោះជាទណ្ឌិតរត់ចោ​លគុកត្រូវប្រឈមមុខនឹងទោសគុកជាច្រើនឆ្នាំក្នុងសាលក្រមជាច្រើនក្នុងស្រុកតែងតែបានបន្តប្រើប្រាស់វោហា​សាស្រ្តឥតចេះកោតក្រែង មានអណ្តាតចេះតែរលាស់ខ្វះការទទួលខុសត្រូវ មិនដឹងខុស មិនដឹងត្រូវ ដែលបាននាំឲ្យកើតមានទុក្ខទោសព្រោះតែអណ្តាត។ ដោយសារតែអណ្តាត សម រង្ស៊ី បានក្លាយជាទណ្ឌិតរត់ចោលគុក​ក្នុងស្រុកជារឿងរហូត។ ដូច្នះហើយសំដីគ្មានការទទួលខុសត្រូវ គ្មានបានការឥតប្រយោជន៍ដែលជាចរិតធម្មជាតិពីកំណើត តពូជ ដែលសុភាសិតខ្មែរតែងពោលថា សំដីសជាតិ មារយាទសពូជក្នុងជីវិតន​យោបា​យប៉ែលប៉ោល ជើងមិនជាប់ដីក្បាល់មិនជាប់មេឃតត្រកូលមួយនេះ

ដោយសារតែសំដីនិយាយបរិហារកេរ្តិ៍ជាសាធារណៈរបស់មេឧទ្ទាមក្រៅច្បាប់បានបន្តចោទប្រកាន់ និងមួលបង្កា​​ច់ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងមរណៈភាពរបស់លោក ហុក ឡង់ឌី ដែលថ្មីៗនេះ តុលាការព្រហ្មទណ្ឌក្រុងប៉ារីស ប្រទេសបារាំង បានសម្រេចដាក់ សម រង្ស៊ី ឲ្យ​ស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល» តាមពាក្យបណ្តឹងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មាន​តម្រុយនិងភស្តុតាងគ្រប់គ្រាន់និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសដូចពា​ក្យ​បណ្តឹងចោទប្រកាន់មែន»។

មេឧទ្ទាមក្រៅច្បាប់បានហៅចំណាត់ការរបស់តុកាលារក្រុងប៉ារីសថា វាជាការឱកាសមាសដ៏កម្រដើម្បីឱ្យខ្លួនអា​ចបានលាតត្រដាងរឿងរ៉ាងច្រើនទៀតក្រៅកម្មវត្ថុនៃពាក្យបណ្តឹងក្នុងនីតិវិធីតុលាការ។ ការលើកឡើងឆ្គួតលីលារបស់ជនជាប់ចោទរូបនេះ គឺគ្រាន់តែជាវោហាសាស្ត្រក្រៅនីតិវិធីតុលាការប៉ុណ្ណោះ ក៏ប៉ុន្តនៅក្នុងនីតិវិធីវិញ ចៅក្រមសម្រេចក្តីនឹងមិនអាចអនុញ្ញាតឲ្យជនជាប់ចោទរូបនេះនិយាយក្រៅកម្មវត្ថុនៃបណ្តឹងដែលតុលាកា​​​រព្រហ្មទណ្ឌមានយុត្តាធិការសម្រេចក្តីបានឡើយ។ សម្រាប់អ្នកសង្កេតការណ៍ទូទៅលើនីតិវិធីនេះ ក៏អាចមើ​លឃើញស្រដៀងគ្នាថា ជនជាប់ចោទរូបនេះ នឹងត្រូវមានពិរុទ្ធយ៉ាងច្បាស់ប្រាកដ ប្រសិបើនីតិវិធីតុលាការក្រុ​ងប៉ារីសត្រូវដំណើការខាងមុខនេះ។ ព្រោះអ្វីៗទាំងអស់នឹងត្រូវបកស្រាយការពិតអំពីពាក្យសំដីបរិហារកេរ្ត៍ និ​ងការមួលបង្កាច់លើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្មានមូលដ្ឋាននិងភ័ស្តុតាងផ្លូវច្បាប់ច្បាស់លាស់ ប្រឌិតសាច់រឿងភ្ជាប់ទៅនឹងមរណៈភាពរបស់លោក ហុក ឡងឌី។ អ្នកសង្កតេការណ៍លើដំណើការក្តីនេះ ក៏អាចយល់ឃើញនូវសំដីគុក សំដីជាប់ទោស សំដីមានពិរុទ្ធ សំដីពោរពេញដោយការមួលបង្កាច់ ប្រឌិតសាច់រឿ​ងខ្លួនឯងទំលាក់ដាក់លើអ្នកដទៃ ដែលទំនងមិនអាចគេចផុតពីការជាប់ពិរុទ្ធ ទទួលទោសតាមនីតិវិធីច្បាប់នៅ​តុលាការព្រហ្មទណ្ឌក្រុងប៉ារីសខាងមុខនេះជាក់ជាមិនខាន។

នេះជាលទ្ធផលរបស់ទណ្ឌិត ដែលពាក្យខ្មែរតែងពោលថា សំដីសជាតិ មារយាទសពូជ បានសុខទុក្ខផង ក៏ព្រោះតែអណ្តាត។ ប្រសិនបើ យើងក្រឡេកមើលដំណើរជីវិតនយោបាយរបស់សម សារី គឺ សំដី និងមារយាទរបស់សម រង្ស៊ី មិនបានចាកចោលឆ្ងាយពីទង្វើ និងសំដីឪពុករបស់ខ្លួនទេ។ សម សារី និយាយគ្មានការទទួលខុសត្រូវប្រើសំដីវាយប្រហារប៉ះពាល់លើអតីតព្រះមហាក្រត្សសម្តេច ព្រះនរោត្តម សីហនុ ហើយទីបំផុតរតចោលគុកក្នុងគ្រាមួយនោះ។ រីឯ ជនជាប់ចោទរូបនេះ ដែលជាកូនក៏បានដើរក្នុងផ្លូវឪពុកនិយាយស្តីមិនចេះខ្លាចគុក អាងរត់ចោលស្រុក ជាអ្នកនយោបាយនិយាយគ្មានការទទួលខុសត្រូវ ក៏ប៉ុន្តែបណ្តឹងរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺពិតជាបានកំពុងដេ​ញតាមជាន់កមេទ្ទាមក្រៅច្បាប់នេះដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ តើជននេះនឹងត្រូវឆ្លើយតបយ៉ាងដូចម្តេ​ចនៅចំពោះមុខតុលាការព្រហ្មទណ្ឌក្រុងប៉ារីសខាងមុខនេះ?

សាច់រឿងនឹងពិតជាល្អមើល វាមិនមែនជាវេទិកានយោបាយដែលជនជាប់ចោទរូបនេះបានលើកឡើងថាជាឱកាសមាសដើម្បីនិយាយសាច់រឿងឆ្គួតៗចាកប្រធាន ជាសាច់រឿងក្រៅកម្មវត្ថុនៃបណ្តឹងនោះទេ។ ជាការពិត តុ​លាការព្រហ្មទណ្ឌក្រុងប៉ារីសមានយុត្តាធិការតែលើសាច់រឿងក្នុងកម្មវត្ថុនៃបណ្តឹងដែលខ្លួនទទួលបានហើ​យ​​ដែ​លតាមនីតិវិធីតុលាការនឹងចាត់ដំណើការលើអត្ថន័យឬវិសាលភាពនៃបណ្តឹងដែលតុលាការនេះ​ទទួលបាន ដើម្បីចាត់ដំណើការតាមនីតិវិធីច្បាប់ប៉ុណ្ណោះ។

ឥឡូវនេះ មេឧទ្ទាមក្រៅច្បាប់ត្រូវបានតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានសម្រេចដាក់ជាជ​នជាប់ចោទតាមនី​តិ​វិធីតុលាការ ហើយក្នុងន័យនេះ ជននេះត្រូវសំអាងភ័សត្តុតាង ត្រូវបង្ហាញភស្តុតាងដើម្បីដោះបន្ទុកក្នុងបទបរិ​ហារកេរ្ត៍ និងមួលបង្កាច់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បញ្ហាភស្តុតាងផ្លូវច្បាប់មានសារសំខាន់បំផុតដើម្បីដាក់បន្ទុក ឬ ដោះបន្ទុក ក្នុងនីតិវិធីចោទ និងឆ្លើយតាមកម្មវត្ថុនៃបណ្តឹងសុទ្ធសាធ។

ជារួម មហាជនទូទៅទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា ជនជាប់ចោទរូបនេះទំនងជាគ្មានភស្តុតាងដោះបន្ទុកទេ ព្រោះអ្វីៗដែលជនជាច់ចោទលើកឡើងសុទ្ធសឹងតែជាការបរិហារកេរ្តិ៍ និងការមួលបង្កាច់ក្នុ​ងហេតុផលនយោបាយទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ។ ហើយអ្វីៗទាំងអស់សុទ្ធសឹងតែជាអណ្តាតរលាស់គ្មានកំ​ណើ​ត គ្មានការទទួលខុសត្រូវម្តងណាឡើយ ដែលធ្វើឲ្យជនជាប់ចោទនេះបានក្លាយជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីរហូតមក ស្រដៀងគ្នានឹងឪពុករបស់ខ្លួនស​ម សារី យ៉ាងដូច្នោះដែរ៕

 ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់