លិខិតមិត្តអ្នកអាន៖ តើសំឡេងរបស់ស្ថានទូតអាមេរិក ពិតជាបានឆ្លុះបញ្ចាំងពីគោលជំហរនយោបាយរបស់លោកប្រធានាធិតីអាមេរិកដូណាល់ត្រាំដែរឬទេ?

ថ្ងៃអង្គារ ទី ២១ កុម្ភៈ ២០១៧​
462

ថ្មីៗនេះ ស្ថានទូតអាមេរិកពិតជាបានលូកដៃយ៉ាងជ្រៅចូលមកកកូរដល់អធិបតេយ្យភាពរបស់កម្ពុជាមែនហើយ។ តើលោកពិតជាមានចេតនានៅពីក្រោយបក្សប្រឆាំងមែនដែរទេ?,,,ប៉ុន្តែកន្លងមកលោកធ្លាប់បានប្រកាសហើយថា លោកមិននៅពីក្រោយចលនាបដិវត្តន៍ពណ៌ខ្មៅថ្ងៃចន្ទស្អីគេនោះទេ,,,ស្រាប់តែពេលនេះ លោកបែរជាចេញមុខមកថ្កោលទោសចំពោះការអនុម័តច្បាប់គណបក្សនយោបាយ​ ដែលកែប្រែមាត្រាខ្លះរបស់រដ្ឋសភាជាតិខ្មែរទៅវិញ។

ទង្វើបែបនេះ ក្នុងនាមយើងជាម្ចាស់ប្រទេសមួយ យើងមិនអាចទទួលយកបាននោះទេ។ លោកដូចជាមិនយកត្រចៀកមកស្តាប់ការបកស្រាយរបស់រដ្ឋខ្មែរសោះ លោកបែរជាស្តាប់តែម្ខាងគឺបក្សប្រឆាំង ,,,តើលោកពិតជាមានចេតនាបង្កសង្គ្រាមជាមួយនឹងពលរដ្ឋខ្មែរមែនឬ? ប្រវត្តិសាស្ត្រដ៏ជូរចត់រវាងលោក និងប្រទេសខ្មែរមួយនេះ គឺវាសមល្មមនឹងឲ្យពួកយើងឆ្អែតឆ្អន់ហើយ ,,,អាមេរិកបានសម្លាប់ពលរដ្ឋខ្មែរអស់មិនតិចសែននាក់នោះទេ ឬក៏អស់លោកប្រុងមកបង្កការកាប់សម្លាប់ពួកយើងម្តងទៀត?
យើងសុំអង្វរអស់លោកថា យើងអាចរស់នៅក្នុងសុខសន្តិភាពផងបានដែរទេ?,,,ប្រជាជនអាមេរិកក៏ចង់រស់ក្នុងសន្តិភាពដែរ ហេតុអីក៏ពួកយើងមិនអាចគ្រាន់តែរស់ក្នុងសន្តិភាពដែរ មិនបាន?

ទោះជាត្រូវចំណាយអស់ប៉ុន្មានក៏ដោយ ក៏យើងមិនអាចបណ្តោយឲ្យប្រទេសយើង ប្តូរបានដែរព្រោះយើងខ្លាចនិងស្អប់សង្គ្រាមខ្លាំងណាស់។

ដោយ៖ និស្សិតច្បាប់ឆ្នាំទី៤ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ចែករំលែក

បញ្ចេញយោបល់