មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ច្រានចោលព័ត៌មានញុះញង់របស់គណនីហ្វេសប៊ុកឈ្មោះ Khean Sok Kheng ដែលថាគ្រូបង្រៀនម្នាក់បានសម្លាប់ខ្លួនដោយសារជីវភាពខ្វះខាតបណ្តាលពីជំងឺកូវីដ១៩

ថ្ងៃអាទិត្យ ទី ៧ មិថុនា ២០២០​
9

កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមធ្វើការបញ្ជាក់ជូនទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Khean Sok Kheng ថាព័ត៌មាន ដែលបានបង្ហោះនេះគឺជាព័ត៌មានមិនពិតក្នុងចេតនាបង្កអសន្តិសុខ និងចលាចលក្នុងសង្គម ដែលមូលហេតុពិតប្រាកដនោះគឺដោយសារគាត់មានជម្ងឺ រ៉ាំរ៉ៃយូរពេកទើបសម្រេចចិត្តចងកធ្វើអត្តឃាតដោយខ្លួនឯង នេះបើតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានធ្វើការអះអាងជូនសមត្ថកិច្ចនិងអាជ្ញាធរ។

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក៏សូមស្នើសុំដល់សាធារណៈជនកុំមានការភាន់ច្រឡំ៕

ចែករំលែក

បញ្ចេញយោបល់