លោក អ៊ិត សំហេង នាំយកអំណោយឧបត្ថម្ភចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ

ថ្ងៃអាទិត្យ ទី ៧ មិថុនា ២០២០​
8

លោក អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន បាននាំយកអំណោយឧបត្ថម្ភចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ២៥២គ្រួសារ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តទួលទំពូង។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា តាមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងាររដ្ឋាភិបាលនិងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា រួមនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់តាំងពីថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្តគណបក្សស្រុក ក្រុងខណ្ឌ រហូតដល់សង្កាត់ភូមិ ចុះនិងសួរសុខទុក្ខប្រជាជនយើងក្នុងពេលដែលមានការរាតត្បាតនៃជំងឺ covid-19 ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្អូន។ លោកបានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងនូវពាក្យស្លោកមួយថាមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល បង្ការកុំឲ្យឆ្លងជំងឺផ្សេងៗជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះដើម្បីបងប្អូនមានសុខភាពល្អ។

ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង២៥២គ្រួសារនេះ ដោយ០១គ្រួសារទទួលបានសម្ភារៈដូចជា៖ អង្ករ ១០គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ត្រីខ ០២កំប៉ុង ស្ករស ០១គីឡូក្រាម អំបិល ០១គីឡូក្រាម មី ០៥កញ្ចប់ សាប៊ូ ០១ដុំ ម៉ាស ១០សន្លឹក ក្រមា ០១ អាល់កុល ០១ដបតូច និងថវិកា ២០ ០០០រៀល ក្នុង១គ្រួសារ៕

ចែករំលែក

បញ្ចេញយោបល់