លោក អ៊ុក រស់ ជម្រុញដល់ម្ចាស់ស្ថានីយ ប្រេង និងឧស្ម័នឥន្ធនៈបំពេញបែបបទបញ្ជាក់សុវត្តិភាព និងបញ្ជាក់វិញ្ញាបត្រដំណើការទៅតាមច្បាប់

ថ្ងៃសុក្រ ទី ៥ មិថុនា ២០២០​
5

កំពង់ឆ្នាំង៖ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ ចុះជម្រុញដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ក្នុងស្រុកចំនួន០២ គឺស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

យោងតាមការបញ្ជាក់ឱ្យដឹងពីលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា មន្ទីរនឹងបន្តចុះផ្សព្វផ្សាយ ជូនដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលធ្វើអាជីវកម្មលើទឹកដី ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់។ លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីការចុះផ្សព្វផ្សាយជូនដល់ម្ចាស់ស្ថានីយរួចមក មន្ទីរនឹងបន្តចុះជម្រុញដល់ម្ចាស់ស្ថានីយទាំងអស់ឱ្យមកបំពេញបែបបទបញ្ជាក់សុវត្តិភាព និងបញ្ជាក់វិញ្ញាបត្រដំណើការទៅក្រសួង។

លោកបានបន្តទៀតថាៈ ការចុះផ្សព្វផ្សាយ និងជម្រុញដល់ម្ចាស់ស្ថានីយនេះគឺដើម្បីឱ្យគាត់អនុវត្តឱ្យបានសមស្របនៃការីបរិច្ឆេទក្រសួងបានកំណត់ឱ្យគ្រប់ស្ថានីយទាំងអស់ត្រូវដាក់ពាក្យសុំដំណើរការអាជីវកម្មនៅក្រសួង និងការសាងសង់ថ្មីសុំបច្ចេកទេស ៕

ចែករំលែក

បញ្ចេញយោបល់