កិច្ចប្រជុំស្តីពីការពង្រឹងព័ត៌មានវិទ្យាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក

ថ្ងៃព្រហស្បតិ៍ ទី ៤ មិថុនា ២០២០​
7

ពោធិ៍សាត់៖ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោកអុឹង​ គឹមលាង តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយយុវជនក្រុង/ស្រុកដើម្បីផ្តោតទៅលើរបៀបវារៈសំខាន់ៗ៖

១-ពង្រឹង ពង្រីកសមត្ថភាពផ្នែកព័ត៌មានវិទ្យាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គម (Facebook)
២-ពាក់ព័ន្ធនិងសកម្មភាពរបស់យុវជន ដែលបានធ្វើការចូលរួមគ្រប់សកម្មភាព ទាំងការចូលរួមធ្វើនយោបាយ ការងារចូលរួមបម្រើសង្គម និងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កន្លងមក
៣-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ក្រោមការចូលរួមនិងសហការជាមួយលោក លោកស្រី ប្រធានក្រុមការងារដើម្បីយកបទពិសោធន៍ ជាជម្រើសសម្រាប់ពេលវេលាទៅមុខ
៤-ត្រូវមានសាមគ្គីភាព បើកចិត្តគំនិតឱ្យទូលាយ ក្នុងការចូលរួមអភិវឌ្ឍន៍ខ្លួនឯង ក្នុងការចូលរួមលើកស្ទួយខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនផ្នែកចំណេះដឹង បទពិសោធន៍ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ៕

ចែករំលែក

បញ្ចេញយោបល់