ពិធីបួងសួងសុំសេក្តីសុខពីការផ្លាស់ប្តូរទីតាំងអ្នកតាកង្ហារដែកនៅខេត្តកែបទៅកាន់ទីអាសនៈថ្មី

ថ្ងៃព្រហស្បតិ៍ ទី ៤ មិថុនា ២០២០​
9

កែប៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបួងសួងសុំផ្លាស់ប្តូរទីកន្លែងអាស្រម អ្នកតាកង្ហារដែក មកទីតាំងថ្មីនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ហៅវត្តសមាធិជាទីតាំងដែលធំទូលាយ និងមានភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋថ្វាយដង្វាយ និងបួងសួងសសេចក្តីសុខ។

ពិធីបួងសួងសុំផ្លាស់ប្តូរអាស្រមថ្មីនេះ បានអញ្ជើញចូលរួមដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោកឧត្តមសេនីយ៍ វរសេនីយ៍ លោក លោកស្រីប្រធាន អនុប្រធាន មន្រ្តីក្រោមឱវាទមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា អ្នកតាកង្ហារដែកគឺជាទីសក្ការៈមួយដែលមានដែលមានបារមីធំ និងពូកែស័ក្ដិសិទ្ធិខ្លាំងនៅខេត្តកែបដែលអ្នកទៅកម្សាន្តនៅទីនោះមិនត្រូវមើលរំលងនោះទេ៕

ចែករំលែក

បញ្ចេញយោបល់