លោក ឌី វិជ្ជា និងក្រុមការងារចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃរបស់សិល្បករផ្នែកចម្រៀងអាយ៉ៃលោកគ្រូ ឈិន ឈាង

ថ្ងៃព្រហស្បតិ៍ ទី ៤ មិថុនា ២០២០​
14

ស្វាយរៀង៖ លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារយុវជន ស.ស.យ.ក.ខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ និងអុចធូបគោរពវិញ្ញាណក្ខន្ធវិរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោកគ្រូ ឈិន ឈាង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ និងបានចូលបច្ច័យបុណ្យដោយផ្ទាល់ជូនដល់អ្នកគ្រូសាស្រ្តាចារ្យ អ៊ុក សុផា ជាភរិយា និងក្រុមគ្រួសារសពនៅគេហដ្ឋានពិធីបុណ្យផងដែរ៕

ចែករំលែក

បញ្ចេញយោបល់