លោកស្រី មិត្ត សុភា ថ្លែងអំណរគុណលោក ហេង សុខគង់ និងភរិយាដែលបានអញ្ជើញមកកាន់ស្រុកក្រគរដើម្បីប្រារព្ធពិធីទិវា១ មិថុនាកុមារអន្តរជាតិ

ថ្ងៃពុធ ទី ៣ មិថុនា ២០២០​
15

ពោធិ៍សាត់៖ លោកស្រី មិត្ត សុភា ប្រធាន សសយក ស្រុកក្រគរ ព្រមទាំងសមាជិកសមាជិកា ក្រុមគ្រួសារសសយកស្រុកក្រគរទាំងអស់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានគោរពថ្លែងអំណរគុណលោក ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍សសយក និងជាប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់និងភរិយាព្រមទាំងប្រតិភូអមដំណើរលោក លោកស្រីអនុប្រធាននិងសមាជិកសមាជិកាសសយកខេត្តពោធិ៍សាត់ទាំង អស់ ដែលបានគោរពអញ្ជើញមកកាន់ស្រុកក្រគរដើម្បីប្រារព្ធពិធីទិវា១មិថុនាកុមារអន្តរជាតិនិងទិវាប្រឆាំងពលកម្មលើកុមារនៅមណ្ឌលផ្ទះស្វែងរកក្តីស្រមៃឲ្យកុមារ។

ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់លោកប្រធាននិងភរិយាចំពោះកុមារកំព្រាក៏ដូចជាយុវជនទាំងអស់ក្នុងខេត្តពោធិ៍សាត់ ដែលលោកប្រធានបានចំណាយទាំងពេលវេលាសម្ភារៈនិងថវិកាជាច្រើនក្នុងស្រុកក្រគររបស់យើងក៏ដូចជាក្នុងខេត្តពោធិ៍សាត់ផងដែរ។ យើងខ្ញុំទាំង អស់គ្នាសូមគោរពជូនពរលោកប្រធាននិងភរិយាមានសុខភាពល្អសុភមង្គលដើម្បីបន្តការដឹកនាំយុវជនក្នុងខេត្តរបស់យើងនិងសូមគោរពជូនពរសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងថ្ងៃដដែលនេះដែរ លោក ហេង សុខគង់ ប្រធាន ស. ស. យ. ក ខេត្តពោធិ៍សាត់ និងភរិយា ព្រមទាំងក្រុមគ្រួសារ ស. ស. យ. ក លោកអភិបាលស្រុកក្រគរ អាជ្ញាធរឃុំ បានប្រគល់ផ្ទះជូនលោកតា ស ចូញ អាយុ ៦៣ឆ្នាំ ជាជនពិការជើងម្ខាងនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ដែលមានផ្ទះមានទំហំ 2.5 x 3.5 ម៉ែត្រ ស្លាបជញ្ជាំង 2 ម៉ែត្រ ប្រើជើងតាង កំពស់ 0.50 សង់ទីម៉ែត្រ ក្រាលក្តា ដំបូលនិងជញ្ជាំងប្រើពីស័ង្កសី៕

ចែករំលែក

បញ្ចេញយោបល់