អភិបាលស្រុកចន្ទ្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋចំណាកស្រុកដែលវលលត្រឡប់មកពីប្រទេសវៀតណាម

ថ្ងៃពុធ ទី ៣ មិថុនា ២០២០​
11

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងអប់រំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំណាកស្រុក ត្រឡប់មកពីប្រទេសវៀតណាម ០១នាក់ ឈ្មោះ នួន គន្ធា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោកអភិបាលស្រុក បានឱ្យលោកមេភូមិ សហការជាមួយលោកមេឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាំគាត់មកពិនិត្យនៅមណ្ឌលសុខភាពជារៀងរាល់ថ្ងៃ ហើយឱ្យគាត់រស់នៅដាច់ឡែកពីគេរយៈពេល ១៤ថ្ងៃ ព្រមទាំងបានឧបត្ថម្ភសម្ភារៈមួយចំនួនរួមមាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០២ដប កន្ទេល០១ ខ្នើយ០១ ភួយ០១ ម៉ុង០១ ចាន់ដែក០១ ចានឆ្នាំង ស្លាបព្រា និងវែក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕

ចែករំលែក

បញ្ចេញយោបល់