មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះបង្ក្រាបក្រុមអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើ ដើម្បីរុករានទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

ថ្ងៃសុក្រ ទី ២៩ ឧសភា ២០២០​
13

ពោធិ៍សាត់៖ នេះជារូបភាពពិតៗដែលជាក្រុមអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើដែលមានក្រុមបក្សប្រឆាំងផ្កាប់មុខនូវពីក្រោយខ្នងជួយជាលុយកាក់មកកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិដើម្បីរុករានទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននូវចំណុចខ្នងរាលភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងប្រព្រឹត្តប្រចាំថ្ងៃ ទោះបីសម្ថកិច្ចជំនាញដែលជាមន្ត្រីឧទ្យានុរក្ស ក៍ដូចជាអាជ្ញារធរមូលដ្ឋានចុះអប់រំពួកគាត់ម្តង ជាពីរម្តងរួចមកហើយក្តីក៍មិនស្តាប់ដែរ ហើយបែរជាមកបង្ករឿងជាមួយសមត្ថកិច្ចបែបនេះទៅវិញ។

ហើយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះបង្ក្រាបដល់ទីតាំងចាប់បាន១នាក់ឈ្មោះ សំ សុខា អាយុ៣៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រា ស្រុកព្រៃនុប ខេត្តព្រះសីហនុ ហើយក្រុមនេះមកពីប្រាំខេត្តសុទ្ធតែជាសកម្មជនដីធ្លីហើយប្រើប្រាស់ថ្នាំញៀណទៀតផង។

ចែករំលែក

បញ្ចេញយោបល់