លោក អ៊ុន ចាន់ដា ៖ បន្តផ្សព្វផ្សាយវិធានការអប់រំ បង្កា ការពារសុខភាព ជៀសវាងកុំឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
15

កំពង់ចាម៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ដកពិសោធន៍ លើកការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តវិធានការអប់រំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងកុំឲ្យមានរលកទី២ នៃជំងឺ កូវីដ-១៩ មកលើកបងប្អូនប្រជាពលរដ្ឋរបស់យើង និង បន្តចុះធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋក្រីក្រតាមការដាក់ពាក្យស្នើសុំ នៅតាមមូលដ្ឋាន ដែលជាការងារបន្ទាន់។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់គ្រប់ថ្នាក់គ្រប់ផ្នែកត្រូវបន្ត ផ្សព្វផ្សាយ អប់រំ អំពីវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ អោយបានទូលទូលាយ បងប្អូនប្រជាពលរដ្ឋយើង រក្សាអនាម័យ និងថែទាំសុខភាព រួចផុតពីជម្ងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត បានដាក់ចេញនូវការងារ០៤ចំណុចជូនអង្គប្រជុំដូចខាងក្រោម៖
១- ត្រូវ បន្តផ្សព្វផ្សាយតាមការណែនាំរបស់ រាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល និងក្រសួងពាក់ពន្ធ័នានា រួមទាំង អង្គការសុខភាពពិភពលោក អំពីការធ្វើអនាមយ័ ខ្លួនប្រាណ ដោយប្រើអាល់កុល, ជែលអាល់កុល,សាប៊ូ លាងសំអាតដៃ និងរក្សា គម្លាត ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។
២- ត្រូវបន្តតាមដាន កន្លែងសប្បាយដ្ឋានអោយគោរពតាម ការណែនាំរបស់ក្រសួងទេសចរណ៍ ដោយរក្សាគម្លាត។
៣- បន្តការគ្រប់គ្រង លើពលករមកពីប្រទេសក្រៅដូចជាប្រទេសកូរ៉េប្រទេស និង ថៃឡងដ៍ ដោយ អាជ្ញាធរជួយតាមដានហើយកំណត់អោយធ្វើចត្តាឡីស័កដល់ពួកគាត់គ្រប់រូប អោយបានត្រឹមត្រូវ។
៤- ត្រូវបន្តពិនិត្យជីវភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាក។

ក្នុងកិច្ចប្រជុំនេះក៏មានការផ្សព្វផ្សាយលិខិតលេខ៧០៤ ធទឧ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ នៅក្នុងខេត្តកំពង់ចាម ដែលជាការការពារដីសាធារណៈអោយនៅគង់វង្ស តាមរយៈការគ្រោង នឹងបង្កើត ក្រុមការងារខេត្ត ដែលជាយន្តការអនុវត្តក្នុងពេលឆាប់ៗនេះ៕

ចែករំលែក

បញ្ចេញយោបល់