លោកឧបនាយករដ្ឋមន្រ្តី ស ខេង គាំទ្រចំពោះយុទ្ធនាការ ដោះស្រាយការកក់ស្ទះសំណុំរឿងនៅក្នុងពន្ធនាគាររបស់រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
13

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យុទ្ធនាការដោះស្រាយសំណុំរឿងកក់ស្ទះរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កិត្យានុភាពរបស់កម្ពុជាក្នុងការលើកកម្ពស់ដោះស្រាយ បញ្ហាអសកម្មនានា នៅក្នុងពន្ធនាគារផងដែរ។ លោក បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ស ខេង បានមានប្រសាសន៍បន្តថា សម្រាប់យុទ្ធនាការនេះផងដែរ ក៏បានចូលរួមដោះស្រាយបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាលដោយក្នុងនោះរួមមាន ភាពចង្អៀតណែនក្នុងពន្ធនាគារ និងជួយកាត់បន្ថយការចំណាយថវិកាក្នុងការផ្គត់ផ្គង់អ្នកជាប់ឃុំ រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។ ទន្ទឹមនឹងនេះ លោក ស ខេង ក៏បានស្នើដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើយ៉ាងណា គ្រប់គ្រងអោយបាន នូវរាល់អ្នកជាប់ឃុំទាំងអស់ដែល ត្រូវបានក្រសួងយុត្តិធម៌ សម្រេចសម្រាលបន្ធូបន្ថយ ទោស ហើយដោះលែងទៅតាមមូលដ្ឋានរបស់ខ្លួន៕

ចែករំលែក

បញ្ចេញយោបល់