របៀបវារៈសំខាន់ៗ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
3

ស្វាយរៀង៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៤៧នាក់។

របៀបវារៈនៃកិច្ចប្រជុំ បានផ្តោតទៅលើចំណុចសំខាន់ៗ មាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ ។
២ -ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣ -ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ រយៈពេល១២ខែ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៤-ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥- ស្តាប់របាយការណ៍ប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត ។
៦-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕

ចែករំលែក

បញ្ចេញយោបល់