យុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមបណ្តាទីតាំងអង្គភាពរដ្ឋ និងបរិវេណជុំវិញផ្សារវាលយន្ត

ថ្ងៃព្រហស្បតិ៍ ទី ២៨ ឧសភា ២០២០​
3

ស្វាយរៀង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត តំណាងលោកអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍ និងស្ដាប់បទបង្ហាញអំពីការប្រើប្រាស់ម៉ាស៊ីនបំភាយឧស្ម័ន និងការលាយថ្នាំបាញ់សម្លាប់មេរោគកូវីដ១៩ ជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ( ក្រុមទី៣ ) របស់កងពលតូចលេខ៧០ សហការជាមួយសមាគមជួយសង្គ្រោះប្រជាជននៅកម្ពុជា ក្រោមកិច្ចរៀបចំឡេីងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ( វ . ស . ស ) នៅសាលប្រជុំរំដួល អគារ ក សាលាខេត្តស្វាយរៀង ។

បន្ទាប់ពីជួបសំណេះសំណាល និងស្ដាប់បទបង្ហាញរួច លោកអភិបាលរងខេត្ត និងក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ តាមទីតាំងអង្គភាពរដ្ឋមួយចំនួនក្នុងខេត្ត និងបរិវេណជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀង ៕

ចែករំលែក

បញ្ចេញយោបល់