រាជរដ្ឋាភិបាលណែនាំដល់មន្ត្រីពាក់ព័ន្ធដែលអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រអំឡុងពេលកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់

ថ្ងៃចន្ទ ទី ២៥ ឧសភា ២០២០​
14

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

យោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជម្រាបប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ជ្រាបថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំធ្វើសកម្មភាព តាមតួនាទី និងភារកិច្ច ដើម្បីគាំទ្រ និងជំរុញការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ នានារបស់រាជរដ្ឋាភិបាល រួមចំណែកក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់៕

សូមអានសេចក្តីណែនាំខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់