លោក ឈួរ ច័ន្ទឌឿន ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៦ឆ្នាំឈានចូល៨៧ឆ្នាំ

ថ្ងៃសៅរ៍ ទី ២៣ ឧសភា ២០២០​
3

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល បានជូនសារលិខិតជូនពរលោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាឆ្នាំថ្មីព្រះនាមគោរាគទេវីសូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះលោក ហេង សំរិន ព្រមទាំងក្រុមគ្រួសារសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអានសារលិខិតជូនពររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងមានខ្លឹមសារ៖

ចែករំលែក

បញ្ចេញយោបល់