កិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងខេមរៈភូមិន្ទ

ថ្ងៃសុក្រ ទី ២២ ឧសភា ២០២០​
5

កោះកុង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងខេមរៈភូមិន្ទ ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី។

នៅក្នុងកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១-ការធានានិរន្តរភាពរដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
២-ការគ្រប់បុគ្គលិក
៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ
៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូល
៥-ការគាំទ្រដល់រដ្ឋបាលឃុំ
៦-អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៧-អំពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុង។

ចែករំលែក

បញ្ចេញយោបល់