កិច្ចប្រជុំពិភាក្សាស្តីពីទិន្នន័យសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ

ថ្ងៃសុក្រ ទី ២២ ឧសភា ២០២០​
6

កោះកុង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលរងខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា និងផ្តល់ទិន្នន័យសមិទ្ធផលសំខាន់ៗ នៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ។

លោកអភិបាលរងខេត្ត បានលើកឡើងថាសមិទ្ធផលសំខាន់ៗ និងរូបថតចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន របស់អង្គភាពទាំងអស់ ពិតជាមានសារៈសំខាន់ សម្រាប់ចងក្រងជាឯកសារសំខាន់ៗ និងជាសមិទ្ធិផល ដែលបានកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបទៀត ទើបប្រទេសមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកក៏បានសំណូមពរឲ្យអស់លោក លោកស្រី ស្វែងរក និងជ្រើសរើសអោយបានល្អ ដើម្បីបង្ហាញអោយឃើញកាន់តែច្បាស់អំពីតម្លៃពិតនៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ សម្រាប់ទុកជាការសិក្សាស្រាវជ្រាវបន្តរបស់អ្នកជំនាន់ក្រោយៗទៀត៕

ចែករំលែក

បញ្ចេញយោបល់