លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះទេវតាជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ

ថ្ងៃសុក្រ ទី ២២ ឧសភា ២០២០​
5

ស្វាយរៀង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិផ្ទះទេវតា បានដឹកនាំក្រុមការងារ ចុះប្រគល់ផ្ទះទេវតា ចំនួន ២ខ្នង ជូនលោកតា សំ សារឿន អាយុ ៧៥ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង និងលោកយាយ ចាន់ ហន អាយុ ៨៥ ឆ្នាំរស់នៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្ទ្រា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានីហ៊ុនសែន ដោយមានការអញ្ជើញចូលរួមពី លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ថន ថាវុទ្ធា អភិបាលនៃគណ: អភិបាលស្រុកចន្រ្ទា លោកលោកស្រីអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបចំនួន ៨៨ នាក់ ។

លោកយាយ លោកតាដែលទទួលបានផ្ទះទេវតា ទាំង២គ្រួសារ លោកស្រី ហ៊ុន ម៉ាណាក៏បានឧបត្ថម្ភបន្ថែមនូវសម្ភារៈ ក្នុងមួយគ្រួសាររួមមាន អង្ករ ១០០គីឡូក្រាម មី ០៥កេស ទឹកស៊ីអ៊ីវ ៣យួរ ត្រីខកំប៉ុង ១កេសធំ ទឹកដោះគោខាប់ ១កេសធំ សម្ភារៈផ្ទះបាយ ១ឈុតធំ ពូក មុង ខ្នើយ កន្ទេល ភូយ ១ឈុតថវិកាសរុប ១.០០០.០០០ រៀលផងដែរ។

ចំពោះប្រជាពលរដ្ឋចំនួន ៤០នាក់ ម្នាក់ៗទទួលបាន៖ សារ៉ុង១ ក្រមា១ សាប៊ូ១ ដុំថ្នាំពេទ្យ ១ប្រអប់តូច ជែលលាងដៃ ១ដបតូច ធៀប១ សិស្សានុសិស្ស ៤០នាក់ ក្នុងម្នាក់ៗទទួលបាន កាបូប១ អាវ១ ខោ១ សៀវភៅ ៣ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម ជ័រលុប១ ស្បែកជើង ១គូ និងសិស្សានុសិស្ស ៨នាក់ផ្សេងទៀតទទួលថវិកាពីលោកស្រី ម្នាក់ៗ ១០០.០០០ រៀល។

បន្ទាប់ពីនោះ លោកស្រី ហ៊ុន ម៉ាណា ក៏បានប្រគល់អំណោយជូនចាស់ជរាចំនួន ០១ គ្រួសារ នៅភូមិចន្ទ្រា រួមមាន អង្ករ ១០០គីឡូ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ត្រីខកំប៉ុង ១កេសធំ ទឹកដោះគោខាប់ ១កេសធំ សម្ភារៈផ្ទះបាយ ១ឈុតធំ ម៉ាស ៥ប្រអប់ ពូក មុង ខ្នើយ កន្ទេល ភួយ ១ ឈុត ថវិកា ១.០០០.០០០ រៀល ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់