លោក ហ៊ុន ម៉ានី៖ សូមចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យក្លាយជានីតិរដ្ឋដ៍រុងរឿងមួយ

ថ្ងៃសុក្រ ទី ១៧ កុម្ភៈ ២០១៧​
94

(ភ្នំពេញ)៖ លោក ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងទៅ​កាន់​និស្សិត​ថា​ សូមចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យក្លាយជានីតិរដ្ឋដ៍រុងរឿងមួយ។ លោក បានថ្លែងដូចនេះក្នុងឱកាសបើកសិក្ខាសាលា ស្តីពី «អនាគតអាជីពសម្រាប់និស្សិតច្បាប់» នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ហ៊ុន ម៉ានី បានជំរុញលើកទឹកចិត្តប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងក្លាយខ្លួនជាបុគ្គលដែលយល់ច្បាស់ពីចំណេះ ជំនាញ វិជ្ជាជីវៈ និងវិថីជីវិតមួយ ប្រកបដោយការទំនួលខុសត្រូវខ្ពស់។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ « ប្អូនៗគឺជាអនាគតអ្នកច្បាប់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម។ ជម្រើសនៃវិថីជីវិតដែលជោគជ័យមួយគឺស្ថិតលើដៃប្អូនៗ ដូច្នេះ សូមបន្តអភិវឌ្ឍន៍ខ្លួនឯង ហើយធ្វើជាគំរូដ៍ល្អសម្រាប់ប្អូនៗនិស្សិតជំនាន់ក្រោយៗ ដែលនេះក៏បង្ហាញពីការចូលរួមចំណែកក្នុងការកសាងសង្គមជាតិឱ្យក្លាយជានីតិរដ្ឋដ៍រុងរឿងមួយ»៕

ចែករំលែក

បញ្ចេញយោបល់