ពិធីបុណ្យសមុទ្រឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ដែលគ្រោងប្រារព្វឡើងនៅថ្ងៃទី១៦-១៨ ខែធ្នូ ត្រូវបានលើកពេលទៅរៀបចំថ្ងៃទី២៣-២៥ខែធ្នូវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ឯកឧត្តម ថោង ខុង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង ចុះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។
តាមរយ:សេចក្តីជូនដំណឹងនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ការបើកជាផ្លូវការពិធីបុណ្យសមុទ្រនឹងប្រព្រឹត្តទៅ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងក្នុងសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៖