វត្ថុដ៏អស្ចារ្យទាំង១០យ៉ាង ដែលមាននៅលើផែនដី

ថ្ងៃពុធ ទី ១៥ កុម្ភៈ ២០១៧​
158

ទោះជាពេលវេលាបានកន្លងផុតទៅយូយាប៉ុន្នាក៏ដោយ តែវាបានបន្សល់ទុកនូវ វត្ថុប្រើប្រាស់ និង រឿងដែលទាក់ទងនិងប្រវត្តិសាស្ត្រដែលបានគប់បាត់នៅក្នុងផែនដីនេះ។ហើយវាពិតជាមានភាពអស្ចារ្យបំផុតតាំងពីបុរាណហើយមានភាពអាថ៍កំបាំងបំផុតដែលបានកើតឡើងស្ទើគ្រប់ទីកន្លែង។ទាំងនេះគឺជាវត្ថុទាំង១០ដែលបានប្រទះឃើញនៅក្នុងដី៖

១,ឡានទំនើបFerrari Dino 246 GTS ត្រូវបានរកឃើញដោយបុរស២នាក់នៅក្នុងឆ្នាំ១៩៧៨នៅក្នុងរដ្ឋ Los Angeles។

២, សត្វបុរាណ Armadillo

Jose Antonio Neivas គឺជាក្មេងប្រុសជនជាតិអាស្សង់ទីនដែលបានរកឃើញផូស៊ីលនៃសត្វArmadillaនេះ។

៣,រតនសម្បត្តិនៃសម័យយុគកណ្តាល (សតវត្សទី៥ដល់១៥)

បានរកឃើញដោយជនជាតិអូស្ត្រាលីឈ្មោះ Andreas K. jewelers បានរកឃើញនៅក្នុងឆ្នាំ២០០៧ និងបានរកឃើញ ចិញ្ចៀននិងក្រវិលប្រហែលជាង២០០០ប្រភេទហើយនិងបានរកឃើញប្រាក់ដែលមានអាយុជាង៦៥០ឆ្នាំ។

៤,អាចម៍ផ្កាយ

លោកRadivoje Lijic នៅក្នុងតំបន់Bosnia បានរើសបានផ្នែកតូចៗនៃអាចម៍ផ្កាយចំនួន៦ដុំនៅក្នុងទីធ្លាផ្ទះរបស់គាត់េជាបន្តបន្ទាប់។

៥,ផ្ទះ Air Raid

Chrisនិង Colleen Otcasekបានទិញផ្ទះមួយដែលបានដាក់លក់នៅរដ្ឋកាលីហ្វញ៉ា ដោយមិនមានការគិតអោយមុតចត់ឡើយមុននិងពួកគេទិញ។នៅថ្ងៃមួយពួកគេបានប្រទះឃើញរូងក្រោមដីមួយនៅទីធ្លាផ្ទះរបស់ពួកគេហើយវាមានអាយុកាលប្រហែល៥០ឆ្នាំ និងមានរបស់របរសំរាប់ប្រើប្រាស់មួយចំនួនផងដែរ ដូចជា ខ្នើយ ទស្សនាវដ្តី អាហារកំប៉ុង និងកាហ្វេជាដើម។

៦,អាថ៍កំបាំងរូងនៅក្រោមប្រាសាទពីរ៉ាមីត

ប្រាសាទពីរ៉ាមីតគឺជាប្រាសាទមួយដែលមនុស្សជាច្រើនមានការងឿនឆ្ងល់ពីអាថ៍កំបាំងដែលនៅខាងក្នុងនៃប្រាសាទនេះថាមានអ្វីខ្លះដែលមាននៅក្នុងនោះ។ហើយប្រាសាទពីរ៉ាមីតដែលស្ថិតនៅក្នុងភូមិEl Haraneyaដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទពីរ៉ាមីត Gizaប៉ុន្មាននោះទេ ប៉ុន្តែនៅពេលអ្នកបុរាណវិទ្យាជីកដីនៅក្នុងប្រាសាទនេះក៏វបានប្រទះឃើញរូងដ៏អាថ៍កំបាំងមួយនៅក្រោមប្រាសាទនេះគឺជារូងសម្រាប់Herodotus ដែលជាមនុស្សដ៏សំខាន់ដែលគេមិនដែលនិយាយឡើង។

៧,គ្រោងឆ្អឹងដែលមានអាយុកាលរាប់ពាន់ឆ្នាំ

ត្រូវាបានរកឃើញដោយក្មេងប្រុសម្នាក់ឈ្មោះ Ali Erturk ដែលរស់នៅក្នុងទីក្រុង​ Salt Lake រដ្ឋ Utah សហរដ្ឋអាមេរិក។

៨,រកឃើញកញ្ឆាដែលមានតម្លៃប្រហែល៦លានបាតនៅក្នុងកាតាមខ្មៅមួយ

ត្រូវបានរកឃើញនៅក្នុងខែធ្នូឆ្នាំ២០១២ដោយលោក Mack Reed នៅពេលគាត់កំពុងជីកដីដំឡើងផ្ទាំងសូឡានៅក្នុងទីធ្លាផ្ទះរបស់គាត់។

៩,ទ្រព្យសម្បត្តីដ៏មហាសា

ត្រូវបានរកឃើញនៅក្នុងឆ្នាំ២០១៣នៅពេលគ្រួសារមួយកំពុងលេងជាមួយនិងសត្វសុនខរបស់គាត់ហើយគាត់ក៏បានប្រទះឃើញប្រអប់នេះដែលពោពេញដោយកាក់សេនដ៏មានតម្លៃនេះដែលមានតាំងពីឆ្នាំ១៨៤៧ដល់១៨៩៧មកម្លេះដែលមានតម្លៃជាង 27980ដុល្លារ។

១០,ឆ្អឹងដាយណូស័រ​

ត្រូវបានរកឃើញដោយបុរសជនជាតិអង់គ្លេសម្នាក់នៅក្នុងឆ្នាំ១៩៩៧ដែលមានឈ្មោះថា John Lambert ក្រោយមករហូតដលឆ្នាំ២០១៣ទើបគាត់យកវាទៅអោយអ្នកជំនាញពិនិត្យហើយបានដឹងថាសត្វប្រភេទនេះធ្លាបមាននៅលើកភពផែនដីតាំងពី៦០ដល់២៥០លានឆ្នាំមុន។

ប្រភពៈ Amazing

 

 

 

 

ចែករំលែក

បញ្ចេញយោបល់