សារមន្ទីនៃការតាំងបង្ហាញពីពពួកសត្វប៉ារ៉ាស៊ីតនៅក្នុងប្រទេសជប៉ុន

ថ្ងៃពុធ ទី ១៥ កុម្ភៈ ២០១៧​
122

សារមន្ទីរ Meguro Parasitological Museumគឺ​ជា​សារមន្ទីរ​​ដ៏​ល្បីល្បាញ​មួយ​ដែល​បង្កើត​ឡើង​សម្រាប់​ធ្វើ​ការ​បង្ហាញ​នូវ​រូបរាង ក៏​ដូចជា​ ពពួក​សត្វ​ប៉ារ៉ាស៊ីត​ផ្សេង ដែល​មនុស្ស​មិន​អាច​ឃើញ​ដោយ​ភ្នែក​ទទេរ ហើយ​​វា​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​តុក្យូ​ ប្រទេសជប៉ុន។

នៅជាន់ផ្ទាល់ដីនៃសារមន្ទីនេះគឺវាមិនមានអ្វីជាច្រើនដែលគួអោយខ្លាចប៉ុន្មាននោះទេ ហើយនៅទីនោះមានពន្លឺFlashមានទំហំធំដែលចាំងបង្ហាញពីទីតាំងនៃប៉ារ៉ាស៊ីតដែលនៅទីតាំងផ្សេងៗគ្នា។និងបង្ហាញពីលក្ខណៈនសការចម្លងរោគនិងការឆ្លងមកមនុស្សនៃពពួកសត្វទាំងនេះ។នៅពេលឡើងជន្តើរវត្ថុទាំងនោះគឺកាន់តែគួអោយខ្លាច។

ជាន់ទី២គឺបានបង្ហាញពីការចម្លងមេរោគដោយប៉ារ៉ាស៊ីតទៅមនុស្សដូចជារូបភាពបង្ហាញពីលការហើមពងស្វាសនៃមនុស្សប្រុសដោយឆ្លងបានមកពីសត្វដែលមនុស្សចិញ្ចឹម។ហើយសារមន្ទីនេះមានពពួកសត្វប៉ារ៉ាស៊ីតប្រមាណ៤៥០០០ប្រភេទដែលមានក្នុងសារមន្ទី។

ប៉ុន្តែអ្វីដែលគួអោយភ្ញាក់ផ្អើលបំផុតនោះគឺសត្វតេនញ៉ាដែលមានប្រវែង៨,៨ម៉ែត្រ ហើយពួកគេបានបង្កើតឡើងហើយអ្នកទាំងអស់គ្នាអាចចាប់វាលេងបាន ឬក៏ទិញវាទុកជាកាដូសម្រាប់ជូននរណាម្នាក់ក៏បាន។នៅទីនោះមានហាងលក់វត្ថុអនុសាវរិយ៍មួយដែលមានលក់អាវយឺតរូបប៉ារ៉ាស៊ីត, កងកូនសោរជាដើម។

ប្រភពៈ Amazing

ចែករំលែក

បញ្ចេញយោបល់