ការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃលើកទី២របស់បុគ្គលិកនាវាទេសចរណ៍ Viking Crouise Journey ត្រូវបានបញ្ចប់ដោយជោគជ័យ

ថ្ងៃអង្គារ ទី ៧ មេសា ២០២០​
10

កំពង់ចាម៖ បុគ្គលិកនាវាទេសចរណ៍ទាំង ២៤នាក់ បម្រើការនៅលើនាវាទេសចរណ៍ Viking Cruise Journey ក្នុងនោះមានជនជាតិ ខ្មែរ ២៣ នាក់ និងជនជាតិមីយ៉ាន់ម៉ា ០១នាក់ ដែលសង្ស័យថាមានផ្ទុកកូវីដ-១៩ ត្រូវបានដាក់អោយស្នាក់នៅដាច់ដោយឡែកនៅសណ្ឋាគារមេគង្គចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសានេះ ជាលទ្ធផលបន្ទាប់ពីការធ្វើតេស្តលើសំណាកចុងក្រោយ ឃើញថា ពុំមានអ្នកផ្ទុកជំងឺកូវីដ-១៩ នោះទេ ។

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ គណៈ កម្មការប្រយុទ្ធនឹងកូវីដ-១៩ ខេត្តកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន បានចាត់ចែងក្រុមការងាររៀបចំការចាកចេញជូនពួកគាត់ អោយបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

ចែករំលែក

បញ្ចេញយោបល់