អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធា រណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ ចូលជួបសំ ដែងគួសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ

ថ្ងៃអង្គារ ទី ៧ មេសា ២០២០​
6

ប៉ៃលិន៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតអោយលោក ឡេ ទន់ខាញ់ អគ្គកុងស៊ុលនៃសាធារណៈរដ្ឋ សង្គមវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសំដែងគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ នៅសាលាខេត្តប៉ៃលិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព រវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើឡើងថែមទៀត។

លោក ឡេ ទន់ខាញ់ អគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញ មកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួបសំដែងការគួរសម ប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំង ជូនពរថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណី ខ្មែរ ឆ្នាំជូត ទោ ស័ក ព.ស ២៥៦៣ ដែលឈានចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរចំពោះ រដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូត មកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់ រហ័ស។

ឆ្លើយតបក្នុងជំនួបនេះដែរ លោក ផាន់ ចាន់ធុល ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការទូតរបស់លោកស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹងនូវកិច្ច សហប្រតិការល្អលើគ្រប់វិស័យយ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹងនូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ផ្លូវ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត អា រាម ជាដើមជាពិសេស កិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានានៅលើសកលលោកដែលផ្តល់នូវកាលានុវត្តិភាពលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានជូនពរដល់លោក ឡេ ទន់ខាញ់ និងក្រុមគ្រួសារ ព្រម ទាំងសហការី ដែលបាននឹងកំពុងបំពេញ បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អ និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលបក្ស និងរដ្ឋប្រគល់ជូន៕

ចែករំលែក

បញ្ចេញយោបល់